ទាន់ហេតុការណ៍
​ចំណាយពេល​ខ្លះជាមួយ​ធម្មជាតិ​អាច​ជួយ​បំបាត់​ភាព​តានតឹង​ ​និង​ការ​ថប់អារម្មណ៍​​ - ឯកឧត្ដម ហ៊ុន ម៉ាណែត និងលោកជំទាវ បានប្រគល់ផ្ទះជូនប្រជាពលរដ្ឋចំនួន ៥២គ្រួសារ - ផ្ទះបណ្តែតទឹកបានបម្លាស់ទីឡើងគោក មិនមែនផ្តល់សញ្ជាតិខ្មែរ និងផ្តល់កម្មសិទ្ធិដីធ្លីទេ - អ្នកសារព័ត៌មានមួយរូប ត្រូវបានប៉ូលិសស្លៀកពាក់ស៊ីវិល នាំខ្លួនទៅពិនិត្យទឹកនោម - ​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​ - នារីម្នាក់ស្លាប់ចោលប្តី និងកូន ក្រោយប្រេីថ្នាំក្រុមហ៊ុន​ យូ​ ស៊ីធី - សារៈសំខាន់ចំពោះការគេងគ្រប់គ្រាន់ - ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ​ ចេញជារូបរាងបណ្តេីរៗហេីយ - ល្បែងឆ្នោត"កន្ទុយលេខវៀតណាម" ជ្រកក្រោមឆ្នោតខ្មែរមានច្បាប់ - ប្រធានរដ្ឋបាលជលផល ស្នើឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរជួយទប់ស្កាត់ការកាប់ព្រៃលិចទឹក
0

ដំណោះស្រាយមួយផ្នែក នៃបញ្ហាឆាប់ខឹងឆេវឆាវ

ចំណេះដឹងសុខភាព ៖ ក្នុងករណីមួយចំនួន អារម្មណ៍ឆាប់ខឹងឆេវឆាវ គឺបណ្ដាលមកពីឥទ្ធិពល នៃសារធាតុមួយចំនួនដូចជា នីកូទីន, កាហ្វេអ៊ីន និងជាតិអាកុល។ ហើយពេលខ្លះវាក៏កើតឡើងដោយសារតែភាពតានតឹងក្នុងអារម្មណ៍ផងដែរ។ បញ្ហាឆាប់ខឹងឆេវឆាវថែមទាំង អាចបណ្ដាលមកពីអតុល្យភាព នៃអ័រម៉ូន ហើយវាជាអ្វីដែលធ្វើឲ្យអារម្មណ៍របស់អ្នកដែលកំពុងមករដូវ, ជិតអស់រដូវ ឬអស់រដូវ ងាយនឹងផ្លាស់ប្ដូរលឿន ដោយមិនដឹងខ្លួនមុន។

ដំណោះស្រាយ នៃបញ្ហាឆាប់ខឹងឆេវឆាវ គឺមានច្រើន ហើយខុសគ្នាអាស្រ័យលើមូលហេតុ ដែលបណ្ដាលឲ្យកើតមានបញ្ហាអារម្មណ៍មិនប្រក្រតីនេះ។ យោងទៅតាមអ្នកជំនាញជាច្រើនបានឲ្យដឹងថា អាហារអាចជួយគ្រប់គ្រង ក៏ដូចជា លើកអារម្មណ៍របស់អ្នកដែលឆាប់ខឹងបាន។

ខាងក្រោមនេះគឺជាប្រភេទ នៃអាហារមួយចំនួន ដែលអាចជួយទប់ទល់ ក៏ដូចជាដោះស្រាយបញ្ឈប់បញ្ហាឆាប់ ខឹងឆេវឆាវបានយ៉ាងមានប្រសិទ្ធិភាព៖

ទី១. ផ្លែចេក៖ តើអ្នកធ្លាប់បានដឹងទេថា ផ្លែឈើត្រូពិចធម្មតាមួយផ្លែនេះ គឺមានប្រសិទ្ធិភាពល្អបំផុតចំពោះ ការរក្សាលំនឹងនៃអារម្មណ៍? ប្រសិនបើអ្នកចេះតែឆាប់ខឹងទប់មិនបាន ចូរព្យាយាមទទួលទានផ្លែចេក។

ទី២. បឺរសណ្ដែកដី៖ ប្រសិនបើអ្នកតែងមាន អារម្មណ៍ឆាបខឹងរាល់ថ្ងៃនោះ ចូរកុំស្ទាក់ស្ទើនឹងទទួលទាន បឺរសណ្ដែកដីជាមួយផ្លែចេក។ អាហារប្រភេទនេះជួយ ផ្ដល់ឲ្យខួរក្បាលនូវប្រូតេអ៊ីន និងជាតិខ្លាញ់ល្អៗទាំងអស់ ដែលខួរក្បាលត្រូវការដើម្បី ដំណើរការមុខងារបាន ត្រឹមត្រូវប្រសើរបំផុត។ បឺរសណ្ដែកដីថែមទាំងជួយបង្កើន ថាមពលរាងកាយដែលធ្វើ ឲ្យអ្នកមានអារម្មណ៍ល្អផងដែរ។

ទី៣. ម្សៅធញ្ញជាតិ៖ វេជ្ជបណ្ឌិតជាច្រើននិយាយថា អ្នកដែលងាយនឹងឆាប់ខឹង មានទំនោរឈានរកបញ្ហា នៃកង្វះជាតិម៉ាញ៉េស្យូម។ ដូច្នេះដើម្បីបំពេញជាតិ ម៉ាញ៉េស្យូមក្នុងរាងកាយ ដើម្បីរក្សាបាននូវលំនឹងអារម្មណ៍នោះ ចូរទទួលទានម្សៅធញ្ញជាតិ លាយជាមួយទឹកដោះគោ មួយចាននៅពេលព្រឹក។

ទី៤. គ្រាប់ធញ្ញជាតិ៖ គ្រាប់ធញ្ញជាតិមានផ្ទុក សម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលមានប្រសិទ្ធិភាពជួយរក្សាលំនឹង ក៏ដូចជាលើកកំពស់នូវអារម្មណ៍ ឲ្យមានលក្ខណៈល្អប្រសើរ ។ ទោះជាយ៉ាងណា អ្នកមិនគួរទទួលទានច្រើនពេកនោះទេ។

ទី៥. សូកូឡាខ្មៅ៖ សូកូឡាខ្មៅ គឺមានឥទ្ធិពលល្អបំផុតក្នុងការ បង្កើននូវសារធាតុគីមីផ្សេងៗ ក្នុងខួរក្បាលដែលជួយលើកកម្ពស់ អារម្មណ៍ល្អប្រសើរ។ គ្រាន់តែប្រាកដថា អ្នកបានជ្រើសរើសនូវសូកូឡា ដែលផ្សំឡើងពីកាកាវយ៉ាងហោចណាស់ ៧០ភាគរយ ប្រសិនបើអ្នកចង់ជៀសឆ្ងាយ ពីបញ្ហាឆាប់ខឹងឆេវឆាវ ប្រកបដោយប្រសិទ្ធិភាពខ្ពស់។

Filed in: ចំណេះដឹង

Leave a Reply

Submit Comment
Asian TV ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 0976775786 ឬ តាម Whatsapp : 0976775786 | Telegram : 0976775786 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន អាស៊ាន ធីវី | Asian TV | ទូរស័ព្ទ៖ 0976775786 | អ៊ីម៉ែល៖ prom.chomnan@gmail.com

សហការផ្តល់ព័ត៌មាន៖ 0976775786 | អ៊ីម៉ែល ៖ prom.chomnan@gmail.com