ទាន់ហេតុការណ៍
​ចំណាយពេល​ខ្លះជាមួយ​ធម្មជាតិ​អាច​ជួយ​បំបាត់​ភាព​តានតឹង​ ​និង​ការ​ថប់អារម្មណ៍​​ - ឯកឧត្ដម ហ៊ុន ម៉ាណែត និងលោកជំទាវ បានប្រគល់ផ្ទះជូនប្រជាពលរដ្ឋចំនួន ៥២គ្រួសារ - ផ្ទះបណ្តែតទឹកបានបម្លាស់ទីឡើងគោក មិនមែនផ្តល់សញ្ជាតិខ្មែរ និងផ្តល់កម្មសិទ្ធិដីធ្លីទេ - អ្នកសារព័ត៌មានមួយរូប ត្រូវបានប៉ូលិសស្លៀកពាក់ស៊ីវិល នាំខ្លួនទៅពិនិត្យទឹកនោម - ​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​ - នារីម្នាក់ស្លាប់ចោលប្តី និងកូន ក្រោយប្រេីថ្នាំក្រុមហ៊ុន​ យូ​ ស៊ីធី - សារៈសំខាន់ចំពោះការគេងគ្រប់គ្រាន់ - ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ​ ចេញជារូបរាងបណ្តេីរៗហេីយ - ល្បែងឆ្នោត"កន្ទុយលេខវៀតណាម" ជ្រកក្រោមឆ្នោតខ្មែរមានច្បាប់ - ប្រធានរដ្ឋបាលជលផល ស្នើឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរជួយទប់ស្កាត់ការកាប់ព្រៃលិចទឹក
0

​ចេក​ចំនួន​ពីរ​ផ្លែ​ ​អាច​ផ្ដល់​ប៉ូតាស្យូម​ ដល់ទៅ៩០០មី​លី​ក្រាម​ឯណោះ​

ចំណេះដឹងសុខភាព ៖ ​ចេក​ ​គឺជា​ផ្លែឈើ​មួយ​ប្រភេទ​ ​ដែលគេ​ពេញនិយម​ក្នុង​ពិភពលោក​។​ ​តាមពិត​ទៅ​ ​ចេក​គឺជា​ដំណាំ​ដែល​មានតម្លៃ​ទី៤ទូទាំង​ពិភពលោក​ ​ហើយ​ត្រូវ​បាន​គេ​ដាំ​ហោច​ណាស់​នៅក្នុង១០៧ប្រទេស​។​ ​ថ្ងៃនេះ​ ​konkmeng​ ​(​កូនក្មេង​)​ ​សូម​លើកយក​អត្ថ​ប្រយោជន៍​ដែល​ទទួល​បាន​ពី​ការ​ញ៉ាំ​ផ្លែ​ចេក​ចំនួន២ផ្លែ​ក្នុង​មួយថ្ងៃ​ ​ដែល​មានគុណ​ប្រយោជន៍​ចំពោះ​សុខភាព​៖​

​១​.​ផ្ដល់​សារធាតុ​ប៉ូតាស្យូម​
​ប៉ូតាស្យូម​ចូលរួម​ត្រួតពិនិត្យ​សម្ពាធ​ឈាម​ ​អត្រា​ចង្វាក់​បេះដូង​ ​និង​ជ​ម្រុ​ញ​ឱ្យ​មានការ​បញ្ចេញ​អ​រម៉ូន​អាំង​ស៊ុយ​លីន​ផង​ដែរ​។​ ​ដើម្បី​ទទួ​បាន​សុខភាព​ល្អ​ ​ជាទូទៅ​ក្នុង​មួយថ្ងៃ​ ​មនុស្សម្នាក់​ត្រូវការ​ប៉ូតាស្យូម​ចំនួន៣៥០០​ ​ទៅ៤៧០០មី​លី​ក្រាម​។​ ​ចំណែក​ឯ​ផ្លែ​ចេក​ចំនួន​ពីរ​ផ្លែ​ ​អាច​ផ្ដល់​ប៉ូតាស្យូម​ដល់ទៅ៩០០មី​លី​ក្រាម​ឯណោះ​។​

​២​.​ជំនួយ​សម្ពាធ​ឈាម​ ​និង​បេះដូង​
​មនុស្ស​ភាគច្រើន​ទទួលទាន​សូដ្យូម​ច្រើនជាង​ប៉ូតាស្យូម​ ​ដែល​នេះ​បណ្ដាល​ឱ្យ​ចំនួន​ប៉ូតាស្យូម​ ​និង​សូដ្យូម​មិន​ស្មើគ្នា​ ​ហើយ​ធ្វើ​ឱ្យ​សម្ពាធ​ឈាម​យើង​មាន​បញ្ហា​។​ ​ការ​ទទួលទាន​ផ្លែ​ចេក​ចំនួន២ផ្លែ​ក្នុង​មួយថ្ងៃ​ ​នឹង​ជួយ​កាត់បន្ថយ​បញ្ហា​នេះ​ ​ដោយសារ​ផ្លែ​ចេក​មាន​ផ្ទុក​នូវ​ជាតិ​ប៉ូតាស្យូម​យ៉ាងច្រើន​។​ ​លើស​ពីនេះ​ ​ផ្លែ​ចេក​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​ដែល​មានប្រយោជន៍​ដល់​បេះដូង​ ​ដូចជា​ ​ហ្វា​យបឺរ​ ​វីតាមីន​សេ​ ​និង​វីតាមីន​បេ៦​ ​ជាដើម​។​
៣​.​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​
​ផ្លែ​ចេក​ ​មាន​ផ្ទុក​វីតាមីនC​ ​ដែល​ជា​ភ្នាក់ងារ​សំខាន់​ក្នុង​ការ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ​ដែល​អាច​ធ្វើ​ឱ្យ​យើង​កើតជំងឺ​មហារីក​។​ ​ម្យ៉ាងទៀត​ ​ជាតិ​សរ​សៃ​ហ្វា​យបឺរ​ ​(​Fiber​)​ ​ដែល​មាននៅ​ក្នុង​ផ្លែ​ចេក​ ​ក៏អាច​កាត់បន្ថយ​ហានិភ័យ​ក្នុង​ការ​កើតជំងឺ​មហារីក​ពោះវៀនធំ​ផង​ដែរ​។​

​៤​.​បំបាត់​ការ​ឈឺក្រពះ​
​ចេក​អាច​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​រំលាយអាហារ​។​ ​ប៉ូតាស្យូម​ ​និង​ជា​តិ​ហ្វា​យបឺរ​ ​ដែល​មាននៅ​ក្នុង​ផ្លែ​ចេក​ ​នឹង​ទៅ​ជួយ​ផ្លាស់ទី​អាហារ​ទៅ​ក្នុង​បំពង់​រំលាយអាហារ​។​ ​មួយវិញទៀត​ ​ផ្លែ​ចេក​មាន​ប្រភេទ​ជាតិ​សរសៃ​រលាយ​ ​ដែល​មានឈ្មោះ​ថា​ ​ផេ​ក​ទីន​ ​(​Pectin​)​ ​ជួយ​កាត់បន្ថយ​កូ​លេ​ស្ដេ​រ៉ុល​ ​និង​ជាតិ​គ្លុយកូស​ ​ដោយ​កម្ទេច​កា​បូន​អ៊ី​ដ្រា​ត​នៅក្នុង​ដំណើរការ​រំលាយអាហារ​។​ ​ហេតុនេះ​ហើយ​ ​ទើប​អ្នក​ដែល​ឈឺក្រពះ​ត្រូវ​ញ៉ាំ​ចេក​ឱ្យ​បាន​ច្រើន​។​

​៥​.​ផ្ទុក​ជាតិ​ស្ករ​ជិត៣០ក្រាម​
​ផ្លែ​ចេក​តែ២ផ្លែ​ ​មាន​ផ្ទុក​ជាតិ​ស្ករ​លើស​អ្វី​ដែល​រាងកាយ​យើង​ត្រូវការ​ទៅទៀត​។​ ​ប៉ុន្ដែ​ ​ថ្វីត្បិតតែ​លើស​ពី​តម្រូវការ​ ​លោកអ្នក​គួរ​ញ៉ាំ​វា​ ​ព្រោះ​ប្រភេទ​ជាតិ​ស្ករ​ដែល​មាននៅ​ក្នុង​ផ្លែ​ចេក​ ​លោកអ្នក​មិន​អាច​រកបាន​នៅក្នុង​ប្រភេទ​ផ្លែឈើ​ដទៃទៀត​នោះ​ទេ​។​​៦​.​បង្ក​ហានិភ័យ​ដល់​មនុស្ស​មួយចំនួន​
​ចំពោះ​លោកអ្នក​ដែល​ប្រើប្រាស់​ថ្នាំ​លើសឈាម​ឈ្មោះ​ ​បេតា​ប្លក់​ឃឺរ​ ​(​Beta​ ​Blocker​ ​ជា​ថ្នាំបញ្ចុះ​សម្ពាធ​ឈាម​ ​និង​ជំងឺបេះដូង​)​ ​មិន​គួរ​ញ៉ាំ​ផ្លែ​ចេក​មួយថ្ងៃ២ផ្លែ​ឡើយ​ ​ព្រោះថា​វា​មាន​ប្រតិកម្ម​ជាមួយនឹង​អាហារ​ណា​ដែល​ផ្ទុក​ជាតិ​សូដ្យូម​ច្រើន​។​ ​ដោយសារ​ ​បេតា​ប្លក់​ឃឺរ​ ​មាន​ផ្ទុក​ជាតិ​សូដ្យូម​ស្រាប់​ ​ដូច្នេះ​វា​នឹងអាច​ធ្វើ​ឱ្យ​លោកអ្នក​មាន​គ្រោះថ្នាក់​នៅពេល​ញ៉ាំ​ផ្លែ​ចេក​បន្ថែម​ទៀត​។​

​ជា​រួម​មក​ ​តើ​យើង​អាច​ញ៉ាំ​ផ្លែ​ចេក​ប៉ុន្មាន​ផ្លែ​ក្នុង​មួយថ្ងៃ​?​ ​ការសិក្សា​បញ្ជាក់​ថា​ ​ប៉ូតាស្យូម​ ​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ស្លាប់​មុន​អាយុ​ចំនួន២០​%​។​ ​តែបើ​ ​ប៉ូតាស្យូម​ ​លើស​ចំនួន​ ​នោះ​នឹង​ធ្វើ​ឱ្យ​សាច់ដុំ​បេះដូង​ចុះ​ខ្សោយ​។​

​ទោះ​យ៉ាងណាក៏ដោយ​ ​ផ្លែ​ចេក​មិន​ត្រូវ​បាន​គេ​រាប់​ចូល​ទៅ​ក្នុង​ប្រភេទ​អាហារ​គ្រោះថ្នាក់​នោះ​ទេ​ ​លោកអ្នក​អាច​ញ៉ាំ​ផ្លែ​ចេក៧​ ​ឬ៨ផ្លៃ​ក្នុង​មួយថ្ងៃ​ក៏បាន​ ​បើសិន​លោកអ្នក​ចង់​ ​ដើម្បី​ទទួល​បាន​សារធាតុ​ប៉ូតាស្យូម​ផ្គត់ផ្គង​តម្រូវការ​រាងកាយ​។​ ​ម្យ៉ាងទៀត​ ​ប្រសិនបើ​លោកអ្នក​ជា​មនុស្ស​មាន​សុខភាព​ល្អ​ធម្មតា​ ​លោកអ្នក​អាច​ញ៉ាំ​ផ្លែ​ចេក​ទៅតាម​ចំណង់​របស់​លោកអ្នក​បាន​ ​ប៉ុន្ដែ​ជាការល្អ​នោះ​ ​គួរ​ញ៉ាំ២ផ្លែ​ក្នុង​មួយថ្ងៃ​ ​គឺ​សម​ល្មម​ហើយ​៕​

Filed in: ចំណេះដឹង

Leave a Reply

Submit Comment
Asian TV ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 0976775786 ឬ តាម Whatsapp : 0976775786 | Telegram : 0976775786 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន អាស៊ាន ធីវី | Asian TV | ទូរស័ព្ទ៖ 0976775786 | អ៊ីម៉ែល៖ prom.chomnan@gmail.com

សហការផ្តល់ព័ត៌មាន៖ 0976775786 | អ៊ីម៉ែល ៖ prom.chomnan@gmail.com