ទាន់ហេតុការណ៍
​ចំណាយពេល​ខ្លះជាមួយ​ធម្មជាតិ​អាច​ជួយ​បំបាត់​ភាព​តានតឹង​ ​និង​ការ​ថប់អារម្មណ៍​​ - ឯកឧត្ដម ហ៊ុន ម៉ាណែត និងលោកជំទាវ បានប្រគល់ផ្ទះជូនប្រជាពលរដ្ឋចំនួន ៥២គ្រួសារ - ផ្ទះបណ្តែតទឹកបានបម្លាស់ទីឡើងគោក មិនមែនផ្តល់សញ្ជាតិខ្មែរ និងផ្តល់កម្មសិទ្ធិដីធ្លីទេ - អ្នកសារព័ត៌មានមួយរូប ត្រូវបានប៉ូលិសស្លៀកពាក់ស៊ីវិល នាំខ្លួនទៅពិនិត្យទឹកនោម - ​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​ - នារីម្នាក់ស្លាប់ចោលប្តី និងកូន ក្រោយប្រេីថ្នាំក្រុមហ៊ុន​ យូ​ ស៊ីធី - សារៈសំខាន់ចំពោះការគេងគ្រប់គ្រាន់ - ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ​ ចេញជារូបរាងបណ្តេីរៗហេីយ - ល្បែងឆ្នោត"កន្ទុយលេខវៀតណាម" ជ្រកក្រោមឆ្នោតខ្មែរមានច្បាប់ - ប្រធានរដ្ឋបាលជលផល ស្នើឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរជួយទប់ស្កាត់ការកាប់ព្រៃលិចទឹក
0

អាហារ​ដែល​​ប្រតិកម្ម​ជាមួយនឹង​កុមារ​ព្រមទាំង​រោគសញ្ញា​មួយចំនួន

ចំណេះសុខភាព ៖ ស្វែងយល់​ពី​អាហារ​ដែល​មាន​ប្រតិកម្ម​ជាមួយនឹង​កុមារ​ ​ព្រមទាំង​រោគសញ្ញា​មួយចំនួន​ក្មេង​ៗ​ងាយ​នឹង​កើតមាន​បញ្ហា​អា​ឡែក​ស៊ី​ (allergy)ណាស់​ ​បើសិន​នៅក្នុង​ក្រុម​គ្រួសារ​ ​អ្នក​ធ្លាប់​មាន​ប្រវត្តិ​កើតមាន​ជំងឺ​ប្រតិកម្ម​ស្បែក​ ​(​eczema​)​ ​ជំងឺហឺត​ ​(​asthma​)​ ​ឬ​អា​ឡែក​ស៊ី​ច្រមុះ​ ​(​Hay​ ​fever​)​ ​ជាដើម​។​ ​

​អា​ឡែក​ស៊ី​ជាមួយ​អាហារ​ ​គឺជា​ការ​ឆ្លើយតប​មិន​ត្រឹមត្រូវ​របស់​រាងកាយ​ទៅលើ​ប្រភេទ​អាហារ​ជាក់លាក់​ណាមួយ​។​ ​មុននឹង​កើតមាន​អា​ឡែក​ស៊ី​ ​កុមារ​ដែល​ងាយ​ទទួលរង​ផល​ប៉ះពាល់​ទាំងនោះ​ ​ប្រាកដជា​ធ្លាប់​បាន​ញ៉ាំ​អាហារ​ដែល​ធ្វើ​ឱ្យ​កើតមាន​អា​ឡែក​ស៊ី​ទាំងនោះ​ ​យ៉ាងហោចណាស់​ក៏​មួយដង​ដែរ​។​

​នៅពេល​ដែល​សរីរាង្គ​ការពារ​ ​IgE​ ​(​Immunoglobulin​ ​E​)​ ​ដែល​បញ្ចេញ​ដោយ​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាងកាយ​ ​ចេញ​មក​មាន​ប្រតិកម្ម​ជាមួយ​អាហារ​ ​អ៊ី​ស្ដា​មីន​ ​ក៏​ត្រូវ​បាន​បញ្ចេញ​មក​ក្រៅ​ផង​ដែរ​ ​ដែល​នេះ​ធ្វើ​ឱ្យ​ស្បែក​ក្មេង​ប្រែជា​ក្រ​ហមៗ​ដោយ​កន្លែង​ ​រមាស់​ ​ពិបាក​ដកដង្ហើម​ ​ឈឺក្រពះ​ ​ឬ​រាក​ជាដើម​។​ ​(​Histamines​ ​គឺជា​ធាតុគីមី​ក្នុង​ខ្លួនមនុស្ស​ ​ដែល​វា​ត្រូវ​បាន​បញ្ចេញ​ចេញ​មកបន្ទាប់ពី​មានរបួស​ ​ឬ​អំឡុង​ពេល​អា​ឡែក​ស៊ី​)​ ​។​ ​

​តើ​អាហារ​ណាខ្លះ​ ​ដែល​អាច​បង្ក​ឱ្យ​មាន​អា​ឡែក​ស៊ី​ចំណីអាហារ​?​ ​យោង​តាម​គេហទំព័រ​ ​hopkinsmedicine.org​ ​បានឱ្យ​ដឹង​ថា​ ​ប្រមាណ៩០​%​នៃ​បញ្ហា​អា​ឡែក​ស៊ី​ចំណីអាហារ​ ​គឺ​បណ្ដាលមកពី​អាហារ​ចំនួន៨ប្រភេទ​ ​រួមមាន​៖​ ​ទឹកដោះគោ​,​ ​ស៊ុត​,​ ​សណ្ដែកសៀង​,​ ​ស្រូវសាលី​,​ ​សណ្ដែកដី​,​ ​ត្រី​,​ ​គ្រាប់ធញ្ញជាតិ​,​ ​និង​គ្រឿង​សមុទ្រ​។​ ​រោគសញ្ញា​នៃ​អា​ឡែក​ស៊ី​អាច​នឹង​កើតឡើង​ ​ក្រោយពេល​កុមារ​បាន​ញ៉ាំ​អាហារ​ទាំងនោះ​ក្នុងរង្វង់១ម៉ោង​ក្រោយមក​។​ ​​រោគសញ្ញា​ទាំងនោះ​មាន​ដូចជា​ ​រាករូស​ ​ក្អួត​ ​ហើម​ ​ឬ​រមាស់​ត្រង់​បបូរមាត់​ ​អណ្ដាត​ ​បំពង់ក​ ​និង​មាត់​ពិបាក​ដកដង្ហើម​ ​ថប់​ៗ​ដើមទ្រូង​ ​ឡើង​កន្ទួល​រមាស់​ ​ឬ​កន្ទាលត្រអាក​ ​និង​សម្ពាធ​ឈាម​ទាប​ ​ជាដើម​។​ ​

​វា​មិន​មាន​ថ្នាំ​អ្វី​ដើម្បី​ការពារ​ពី​ការ​អា​ឡែក​ស៊ី​ចំណីអាហារ​នោះ​ទេ​។​ ​វិធី​ល្អ​នោះ​គឺ​ ​ត្រូវ​ជៀសវាង​អាហារ​ដែល​បង្ក​ឱ្យ​មាន​រោគសញ្ញា​មិន​ប្រក្រតី​នានា​។​ ​បើសិន​លោកអ្នក​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ម្ដាយ​ផ្ទាល់​ ​អ្នកម្ដាយ​ទាំងឡាយ​ ​ត្រូវ​ប្រយ័ត្ន​ក្នុង​ការ​បរិភោគ​អាហារ​ជាទីបំផុត​ ​ព្រោះ​ជីវជាតិ​ដែល​មាន​ក្នុងទឹក​ដោះ​ម្ដាយ​នឹង​ជះឥទ្ធិពល​ទៅលើ​សុខភាព​កូន​ទាំងមូល​។​ ​

​ដើម្បី​ការ​ពារ​កូន​ៗ​របស់​លោកអ្នក​ពី​អា​ឡែក​ស៊ី​ចំណីអាហារ​ ​konkmeng​ ​(​កូនក្មេង​)​ ​សូម​ផ្ដល់​យោ​បល់​ខ្លះ​ៗ​ដល់​មិត្ត​អ្នកអាន​ដូច​ខាងក្រោម​៖​ ​

បើសិនជា​អាច​ ​លោកអ្នក​គួរ​ព្យាយាម​ចិញ្ចឹម​បីបាច់​កូន​ដោយ​ទឹកដោះ​ម្ដាយ​ ​ក្នុងរយៈពេល៦ខែ​ដំបូង​របស់​ទារក​។​​មិន​ត្រូវ​ឱ្យ​ទារក​ញ៉ាំ​អាហារ​ ​ដែល​មាន​ជាតិ​រឹង​នោះ​ទេ​ ​បើសិន​ទារក​មិនទាន់​គ្រប់​អាយុ៦ខែ​។​ជៀសវាង​ទឹកដោះគោ​ ​ស្រូវសាលី​ ​ស៊ុត​ ​សណ្ដែកដី​ ​និង​ត្រី​ ​ក្នុង​អំឡុង១ខួប​ដំបូង​ ​របស់​កូន​ជាទី​ស្រលាញ់​របស់​លោកអ្នក​។​ជាការល្អ​ជាង​ការ​លើកឡើង​ខាងលើ​ទៅទៀត​នោះ​ ​គឺ​ឪពុកម្ដាយ​គ្រប់រូប​គួរតែ​នាំ​កូន​ៗ​របស់​លោកអ្នក​ទៅ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្​រ​ជំនាញ​ឱ្យ​បាន​លឿន​បំផុត​ ​ប្រសិន​មាន​រោគសញ្ញា​ណាមួយ​មិន​ប្រក្រតី​៕

Filed in: ចំណេះដឹង

Leave a Reply

Submit Comment
Asian TV ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 0976775786 ឬ តាម Whatsapp : 0976775786 | Telegram : 0976775786 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន អាស៊ាន ធីវី | Asian TV | ទូរស័ព្ទ៖ 0976775786 | អ៊ីម៉ែល៖ prom.chomnan@gmail.com

សហការផ្តល់ព័ត៌មាន៖ 0976775786 | អ៊ីម៉ែល ៖ prom.chomnan@gmail.com