ទាន់ហេតុការណ៍
​ចំណាយពេល​ខ្លះជាមួយ​ធម្មជាតិ​អាច​ជួយ​បំបាត់​ភាព​តានតឹង​ ​និង​ការ​ថប់អារម្មណ៍​​ - ឯកឧត្ដម ហ៊ុន ម៉ាណែត និងលោកជំទាវ បានប្រគល់ផ្ទះជូនប្រជាពលរដ្ឋចំនួន ៥២គ្រួសារ - ផ្ទះបណ្តែតទឹកបានបម្លាស់ទីឡើងគោក មិនមែនផ្តល់សញ្ជាតិខ្មែរ និងផ្តល់កម្មសិទ្ធិដីធ្លីទេ - អ្នកសារព័ត៌មានមួយរូប ត្រូវបានប៉ូលិសស្លៀកពាក់ស៊ីវិល នាំខ្លួនទៅពិនិត្យទឹកនោម - ​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​ - នារីម្នាក់ស្លាប់ចោលប្តី និងកូន ក្រោយប្រេីថ្នាំក្រុមហ៊ុន​ យូ​ ស៊ីធី - សារៈសំខាន់ចំពោះការគេងគ្រប់គ្រាន់ - ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ​ ចេញជារូបរាងបណ្តេីរៗហេីយ - ល្បែងឆ្នោត"កន្ទុយលេខវៀតណាម" ជ្រកក្រោមឆ្នោតខ្មែរមានច្បាប់ - ប្រធានរដ្ឋបាលជលផល ស្នើឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរជួយទប់ស្កាត់ការកាប់ព្រៃលិចទឹក
0

សង្វៀនជល់មាន់បើកលេងយ៉ាងអាណាធិបតេយ្យ ស្ថិតនៅភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២

រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋ ហាក់កាន់តែមានការងឿងឆ្ងល់ខ្លាំងឡើងៗ បន្ទាប់ពីឃើញទីតាំង និងសកម្មភាពដំណើរការលេងល្បែងជល់មាន់ នៅជាប់នឹងប្រឡាយទឹកស្អុយ ទល់មុខមន្ទីរពេទ្យរុស្សី ជិតស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងភូមិត្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បើកលេងយ៉ាងរំភើយឡើងវិញ ខណៈសមត្ថកិច្ចទើបតែចុះបង្ក្រាបសោះ។

ជាក់ស្តែង នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បាន ចុះទៅផ្តិតរូបភាពពីទីតាំង និងសកម្មភាពដំណើរការល្បែងជល់មាន់ កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេងដដែល។ទីតាំងខាងលើនេះ សមត្ថកិច្ចទើបបង្ក្រាប មិនទាន់បានប៉ុន្មានផង ស្រាប់តែឃើញបើកលេងវិញ។ បើតាមប្រភពពីប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះនៅម្តុំនោះ បានបង្ហើបឲ្យដឹងថា ទីតាំងខាងលើនេះ មានការភ្នាល់មាន់ជល់មួយគូរៗ ខ្ទង់ពាន់ដុល្លារ។

កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្គាប់ដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ បន្តផ្សព្វផ្សាយពន្យល់ប្រជាពលរដ្ឋ ឲ្យយល់ដឹងបន្តទៀតអំពី គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពតាមមូលដ្ឋាន។

ជាមួយគ្នានេះផងដែរ ការលើកឡើងនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ត្រូវបានប្រជាពលរដ្ឋគាំទ្រជាខ្លាំង តែផ្ទុយទៅវិញ ពេលដែលឃើញមានល្បែងភ្នាល់បែបនេះ ធ្វើឲ្យប្រជាពលរដ្ឋមិនសប្បាយចិត្ត និងបារម្មណ៍ ពីភាពអសន្តិសុខនៅក្នុងភូមិ។

ប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចមេត្តាចុះពិនិត្យមើលទីតាំងល្បែងខាងលើនេះផង។

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
Asian TV ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 0976775786 ឬ តាម Whatsapp : 0976775786 | Telegram : 0976775786 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន អាស៊ាន ធីវី | Asian TV | ទូរស័ព្ទ៖ 0976775786 | អ៊ីម៉ែល៖ prom.chomnan@gmail.com

សហការផ្តល់ព័ត៌មាន៖ 0976775786 | អ៊ីម៉ែល ៖ prom.chomnan@gmail.com