ទាន់ហេតុការណ៍
​ចំណាយពេល​ខ្លះជាមួយ​ធម្មជាតិ​អាច​ជួយ​បំបាត់​ភាព​តានតឹង​ ​និង​ការ​ថប់អារម្មណ៍​​ - ឯកឧត្ដម ហ៊ុន ម៉ាណែត និងលោកជំទាវ បានប្រគល់ផ្ទះជូនប្រជាពលរដ្ឋចំនួន ៥២គ្រួសារ - ផ្ទះបណ្តែតទឹកបានបម្លាស់ទីឡើងគោក មិនមែនផ្តល់សញ្ជាតិខ្មែរ និងផ្តល់កម្មសិទ្ធិដីធ្លីទេ - អ្នកសារព័ត៌មានមួយរូប ត្រូវបានប៉ូលិសស្លៀកពាក់ស៊ីវិល នាំខ្លួនទៅពិនិត្យទឹកនោម - ​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​ - នារីម្នាក់ស្លាប់ចោលប្តី និងកូន ក្រោយប្រេីថ្នាំក្រុមហ៊ុន​ យូ​ ស៊ីធី - សារៈសំខាន់ចំពោះការគេងគ្រប់គ្រាន់ - ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ​ ចេញជារូបរាងបណ្តេីរៗហេីយ - ល្បែងឆ្នោត"កន្ទុយលេខវៀតណាម" ជ្រកក្រោមឆ្នោតខ្មែរមានច្បាប់ - ប្រធានរដ្ឋបាលជលផល ស្នើឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរជួយទប់ស្កាត់ការកាប់ព្រៃលិចទឹក
0

ទំព័រ​ប្រវត្តិសាស្ត្រ​ក្នុង​សករាជ​ថ្មី ​នៃ​សតវត្ស​ទី២១សម្រាប់​ខេត្ត​ព្រះសីហនុ​ ​

​ខេត្ត​ព្រះសីហនុ​ ៖​ ​ទំព័រ​ប្រវត្តិសាស្ត្រ​ក្នុង​សករាជ​ថ្មី​នៃ​សតវត្ស​ទី២១សម្រាប់​ខេត្ត​ព្រះសីហនុ​ ​បាន​បើក​ចារ​ ​តាមរយៈ​គម្រោង​ស្ថាបនា​ ​និង​សាងសង់​នូវ​ផ្លូវ​ ​វិថី​ ​មហាវិថី​ ​រង្វង់​មូល​ ​ស្ពាន​ ​និង​សំណង់​អ​គារ​ផ្សេង​ៗ​ ​ដែល​កំពុងតែ​បង្ហាញ​នូវ​ភាព​ប្រណីត​ ​និង​ទាន់សម័យ​ ​ក្រោយ​ការ​ឡើង​កាន់​តំណែង​របស់​លោក​ ​គួច​ ​ចំរើន​ ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​។​
​នៅក្នុង​ឱកាស​នៃ​ការ​បើក​ការដ្ឋាន​ ​ផ្តើម​ការសាងសង់​គម្រោង​ទាំងនោះ​ ​នា​ព្រឹក​ថ្ងៃទី១៦​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៩នេះ​ ​ក្រោម​អធិបតីភាព​ ​របស់​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​តាមរយៈ​របាយការណ៍​របស់​អភិបាលខេត្ត​ព្រះសីហនុ​ ​លោក​ ​គួច​ ​ចំរើន​ ​បាន​បញ្ជាក់ឲ្យដឹង​ថា​ ​គ​ម្រោ​ង​សាង់​សាង់​ផ្លូវ​មាន៣៤ខ្សែ​ ​មាន​ប្រវែង​សរុប​ជាង៨៤គីឡូម៉ែត្រ​ ​ហើយ​មាន​រង្វង់​មូល​មាន​ចំនួន៣​ ​និង​ស្ពាន​ចំនួន៦ប្រវែង​ ​២៥២ម៉ែត្រ​។​ ​ផ្លូវ​ទាំង៣៤ខ្សែ​នេះ​ចែកចេញជា៣ប្រភេទ​រួមមាន​៖​
​១​.​មហាវិថី​ចំនួន៣ខ្សែ​ ​មាន​ប្រវែង​ជាង២២គីឡូម៉ែត្រ​ ​ដោយមាន​ទទឹង៥០ម៉ែត្រ​ ​ទ្រូងផ្លូវ​ទទឹង​ ​២៥.៧៥ម៉ែត្រ​ ​មាន​គន្លង​ផ្លូវ​រថយន្ត៦គន្លង​ ​(​៣ទៅ​ ​៣មក​)​ ​ផ្លូវ​ទោចក្រយាន​យន្ត២គន្លង​ ​រួមមាន​៖​ ​មហាវិថី​រាម​ ​(​លេខ៤៥​)​,​ ​មហាវិថី​ឆ្នេរ​រាម​ ​និង​មហាវិថី​ជំទាវ​ម៉ៅ​ ​(​លេខ៤៧​)​។​

​២​.​វិថី​មាន​ចំនួន១៦ខ្សែ​ ​មាន​ប្រវែង​ជិត៥០គីឡូម៉ែត្រ​ ​ដោយមាន​ទទឹង២០ម៉ែត្រ​ ​ទៅ៤០ម៉ែត្រ​ ​ទ្រូងផ្លូវ​ទទឹង១០.២៥ម៉ែត្រ​ ​ទៅ១៧.២៥ម៉ែត្រ​ ​មាន​គន្លង​ផ្លូវ​រថយន្ត២គន្លង​ ​ទៅ៤គន្លង​,​ ​ផ្លូវ​ទោចក្រយាន​យន្ត២គន្លង​។​

​វិថី​ទាំង១៦ខ្សែ​នេះ​រួមមាន​៖​ ​វិថី​លេខ៨៣៧​-​១​ ​វិថី​អូ​ត្រេះ​,​ ​វិ​ថី​ឆ្នែរ​អូរ​ឈើទាល​ ​(​លេខ៥០​)​ ​វិថី​កោះ​ពូ​ឡូ​វៃ​ ​(​លេខ៣០០​)​,​ ​វិថី​ឯករាជ្យ​ ​(​លេខ១០០​)​,​ ​វិធី២ធ្នូ​ ​(​លេខ៦០០​)​,​ ​វិថី​លំហែ​ព្រះ​ភូមិន្ទ​,​ ​វិថី​ឆ្នេរ​អូរត្រេះ​,​ ​វិ​ថី​គុ​ជ​អាស៊ី​ ​(​លេខ១២៣៧​)​,​ ​វិថី​បុរី​កម្មករ​ ​(​លេខ១១២​)​,​ ​វិថី​ជោ​ត​ញ្ញាណ​ ​(​លេខ៧០១​)​,​ ​វិថី២៨មិថុនា​ ​(​លេខ១២៣​)​,​ ​វិថី​មិត្តភាព​កម្ពុជា​-​រុ​ស្ស៉ី​ ​(​លេខ៧០៥​)​ ​វិថី​ចំណោត​អូរ​ត្រាវ​ ​និង​វិថី​ឆ្នេរ​ពយ​ជំទាវ​ម៉ៅ​ ​និង​វិថី​អូរ​ត្រជាក់ចិត្ត​។​
៣​.​អនុ​វិថី​ ​មាន​ចំនួន១៥ខ្សែ​ ​មាន​ប្រវែង​ជិត១២គីឡូម៉ែត្រ​ ​មាន​ទទឹង​ផ្លូវ​ពី១៥ម៉ែត្រ​ ​ទៅ៤៥ម៉ែត្រ​ ​ទ្រូងផ្លូវ​ទទឹង១០.២៥ម៉ែត្រ​ ​មាន​គន្លង​ផ្លូវ​រថយន្ត២គន្លង​ ​និង​ផ្លូវ​ទោចក្រយាន​យន្ត២គន្លង​។​

​អនុ​វិថី​ទាំង១៥ខ្សែ​នេះ​ ​រួមមាន​៖​ ​ផ្លូវកាត់​ទទឹង​វិថី​អូរត្រេះ​ ​និង​វិថី​ឆ្នេរ​អូរត្រេះ​,​ ​ផ្លូវ​លេខ៨០១​,​ ​ផ្លូវ​លេខ៥០១​,​ ​ផ្លូវ​លេខ៥០៣​,​ ​ផ្លូវ​លេខ៥០៥​,​ ​ផ្លូវ​លេខ៥០៧​,​ ​ផ្លូវ​លេខ១១៥​,​ ​ផ្លូវ​លេខ៦០២​,​ ​ផ្លូវ​លេខ៥០២​,​ ​ផ្លូវ​លេខ៨១០​,​ ​ផ្លូវ​លេខ​ ​៨១៨៨​,​ ​ផ្លូវ​លេខ១០២​,​ ​ផ្លូវ​លេខ៨០៦​,​ ​ផ្លូវ​លេខ១០៦​ ​និង​ផ្លូវ​លេខ១២៦​ ​លើកលែងតែ​កំណាត់​ទី៣​ ​នៃ​ផ្លូវ​លេខ៨០១​ ​ប្រវែង​ ​១០៣ម៉ែត្រ​ ​ផ្លូវ​មាន​ទទឹង​ ​១០ម៉ែត្រ​។​

​ថ្លែង​នៅក្នុង​ពិធី​ខាងលើ​ ​លោក​ ​គួច​ ​ចំរើន​ ​បាន​គូសបញ្ជាក់​ថា​ ​ក្រុង​ព្រះសីហនុ​ ​នឹង​ក្លាយជា​ទីក្រុង​ដ៏​ទំនើប​ ​ដោយ​រក្សា​សោភ័ណភាព​ ​បរិស្ថាន​រស់នៅ​ល្អ​ ​សម្រាប់​ជាគោល​ដៅ​ទេសចរណ៍​ ​និង​ធុរកិច្ច​។​លោក​បញ្ជាក់​បន្ថែម​ថា​ ​គម្រោង​ស្ថាបនា​ផ្លូវ​ទាំង៣៤ខ្សែ​នេះ​ ​មានការ​គោរព​តាម​គោលការណ៍​ ​និង​លក្ខណៈ​បច្ចេកទេស​ដូច​ខាងក្រោម​៖​

​១​.​គោរព​តាម​ផែនការ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ​ ​ចក្ខុវិស័យ២០៣០​។​
​២​.​កំណត់​អ័ក្ស​ផ្លូវ​តាម​ចំណុច​កណ្តាល​នៃ​ដី​ចំណី​ផ្លូវ​សាធារណៈ​ស្របតាម​ប្លង់​សុរិយោដី​។​
​៣​.​សាងសង់​តាម​គម្រោង​ប្លង់​បច្ចេកទេស​លម្អិត​ ​នៃ​ខ្សែ​ផ្លូវ​នី​មួយ​ៗ​ ​ដែល​សិក្សា​ដោយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ ​និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​។​

សូម​បញ្ជាក់​ថា​ ​អនុលោម​តាម​បទដ្ឋាន​របស់ក្រ​សួង​សាធារណការ​ ​និង​ដឹកជញ្ជូន​ ​ទ្រូងផ្លូវ​ដែល​ធ្វើ​ពី​បេតុង​ត្រូវ​មាន​កម្រាស់២៥០មិល្លីម៉ែត្រ​ ​ដោយ​ក្រាល​កៅស៊ូ​បេ​ទី​មក​ម្រា​ស់៧០មិល្លីម៉ែត្រ​ ​បេតុង​ត្រូវ​ពង្រឹង​ដោយ​ប្រើ​ដែកសរសៃ​ទំហំ១២មិល្លីម៉ែត្រ​,​ ​ចិញ្ចើម​ផ្លូវ​មានផ្លូវ​ថ្មើរជើង​ក្រាល​សន្លឹក​បេតុង​ ​និង​ផ្លូវ​ជិះកង់​ទទឹង១.៥០ម៉ែត្រ​ ​ក្រាល​កៅស៊ូ​បេ​ទី​មក​ម្រា​ស់៥០មិល្លីម៉ែត្រ​ ​មាន​ដាំ​ស្មៅ​ ​និង​ដើមឈើ​ជា​ផ្ទៃ​បៃតង​ជ្រាប​ទឹក​,​ ​ដាំ​ដើម​តែ​ ​និង​រុក្ខជាតិ​លម្អ​នៅ​តាមផ្លូវ​ ​ដែល​មាន​ខឿន​សួន​កណ្តាល​ចែក​ទ្រូងផ្លូវ​,​ ​បង្កប់​លូ​ទឹកភ្លៀង​មុខកាត់១ម៉ែត្រ​ ​និង​លូ​ទឹក​កខ្វក់​មុខកាត់១ម៉ែត្រ​ ​តាម​បណ្តោយ​សងខាង​ផ្លូវ​,​ ​មាន​បង្គោល​ភ្លើងបំភ្លឺ​សាធារណៈ​,​ ​មាន​គំនូស​ចរាចរណ៍​ ​និង​ផ្លាក​សញ្ញា​ចរាចរណ៍​ ​តាម​បទដ្ឋាន​បច្ចេកទេស​។​
​បើ​តាម​គណៈកម្មការ​សាងសង់​ផ្លូវ​បាន​ឲ្យដឹង​ថា​ ​ផ្លូវ​ទាំង៣៤ខ្សែ​ត្រូវ​សាងសង់​នៅ​ខេត្ត​ព្រះសីហនុ​នេះ​ ​ត្រូវ​ប្រើប្រាស់​ថវិកា​ ​ប្រមាណ​ជាង២០០លាន​ដុល្លារ​អាមេរិក​ ​ដែល​មាន​ក្រុមហ៊ុន​ចំនួន៧ទទួល​សិទ្ធិ​សាងសង់​ ​ដោយ​ត្រូវ​ប្រើប្រាស់​រយៈពេល​តែ៨ខែ​ប៉ុណ្ណោះ​។​

​គួរឲ្យ​ដឹង​ដែរ​ថា​ ​កំពង់សោម​ ​គឺជា​ខេត្ត​មួយ​ស្ថិតនៅ​ភាគ​និរតី​នៃ​ប្រទេស​កម្ពុជា​ ​ដែល​ជាប់នឹង​ឈូងសមុទ្រ​ថៃ​ ​មាន​ព្រំប្រទល់​ខាងជើង​ទល់នឹង​ស្រុកស្រែ​អំបិល​ ​ខេត្តកោះកុង​ ​ខាងកើត​ទល់នឹង​ស្រុក​កំពត​ ​ខេត្តកំពត​ ​ខាងត្បូង​ ​និង​ខាងលិច​ទល់នឹង​សមុទ្រ​ ​មានផ្ទៃ​ដី​សរុប​ ​២,៥៣៦គីឡូម៉ែត្រ​ការ៉េ​ ​និង​មាន​ចម្ងាយ២៣០គីឡូម៉ែត្រ​ពី​រាជធានី​ភំ​ពេញ​ ​ដោយធ្វើ​ដំណើរ​លើ​ផ្លូវជាតិ​លេខ៤​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
Asian TV ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 0976775786 ឬ តាម Whatsapp : 0976775786 | Telegram : 0976775786 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន អាស៊ាន ធីវី | Asian TV | ទូរស័ព្ទ៖ 0976775786 | អ៊ីម៉ែល៖ prom.chomnan@gmail.com

សហការផ្តល់ព័ត៌មាន៖ 0976775786 | អ៊ីម៉ែល ៖ prom.chomnan@gmail.com