ទាន់ហេតុការណ៍
​ចំណាយពេល​ខ្លះជាមួយ​ធម្មជាតិ​អាច​ជួយ​បំបាត់​ភាព​តានតឹង​ ​និង​ការ​ថប់អារម្មណ៍​​ - ឯកឧត្ដម ហ៊ុន ម៉ាណែត និងលោកជំទាវ បានប្រគល់ផ្ទះជូនប្រជាពលរដ្ឋចំនួន ៥២គ្រួសារ - ផ្ទះបណ្តែតទឹកបានបម្លាស់ទីឡើងគោក មិនមែនផ្តល់សញ្ជាតិខ្មែរ និងផ្តល់កម្មសិទ្ធិដីធ្លីទេ - អ្នកសារព័ត៌មានមួយរូប ត្រូវបានប៉ូលិសស្លៀកពាក់ស៊ីវិល នាំខ្លួនទៅពិនិត្យទឹកនោម - ​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​ - នារីម្នាក់ស្លាប់ចោលប្តី និងកូន ក្រោយប្រេីថ្នាំក្រុមហ៊ុន​ យូ​ ស៊ីធី - សារៈសំខាន់ចំពោះការគេងគ្រប់គ្រាន់ - ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ​ ចេញជារូបរាងបណ្តេីរៗហេីយ - ល្បែងឆ្នោត"កន្ទុយលេខវៀតណាម" ជ្រកក្រោមឆ្នោតខ្មែរមានច្បាប់ - ប្រធានរដ្ឋបាលជលផល ស្នើឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរជួយទប់ស្កាត់ការកាប់ព្រៃលិចទឹក
0

កំណាត់ផ្លូវមួយខ្សែ(ហៅផ្លូវដួងងៀប) ស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី៣ បានបើកការដ្ឋានស្ថាបនាឡើងវិញ

រាជធានីភ្នំពេញ » កំណាត់ផ្លូវមួយខ្សែ(ហៅផ្លូវដួងងៀប)ស្ថិតនៅសង្កាត់ស្ទឹងមានទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្រជាពលរដ្ឋមានលំនៅដ្ឋានក៏ដូចជាប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់តាមផ្លូវមួយនេះបាននិយាយថាកំណាត់ផ្លូវនេះកំពុងតែរងនូវការខូចខាតយ៉ាងដំណំបង្កឲ្យមានជង្ហុកជាច្រើនកន្លែងមិនតែប៉ុណ្ណោះពេលមានភ្លៀងរួចហើយបន្សល់នៅទឹកដក់ពេញប្រៀប ជាហេតុធ្វើឲ្យប្រជាពលរដ្ឋមានការលំបាកក្នុងការធ្វើដំណើរ ប្រកបអាជីវកម្ម ក៏ដូចជាកូនសិស្សទៅសាលាផងដែរ។
មូលហេតុដែលបណ្តាលឲ្យផ្លូវនេះរងការខូតរហូតបែកបាក់ទ្រុឌទ្រោមមានជង្ហុកតូចធំច្រើនកន្លែងបែបនេះគឺដោយសារតែមានរថយន្តធំៗដឹកទំនិញលើសចំណុះ ឆ្លងកាត់តាមផ្លូវមួយខ្សែនេះរៀងរាល់ថ្ងែ។

ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលឥឡូវគម្រោងស្ថាបនាជួសជុលផ្លូវរបស់សាលារាជធានីភ្នំពេញបានចាប់ដំណើរការហើយដោយមានទទឹង១២ម៉ែត្រ ប្រវែង៦៥០ម៉ែត្រ កំរាស់២តឹក ចាក់ជាបេតុងឆ្អឹងដែក និងដាក់ប្រព័ន្ធលូអមសងខាងផ្លូវ មានទំហំមុខកាត់១ម៉ែត្រ ស្ថាបនាបាន៩០ភាគរយ រួចជាស្ថាពរនៅចុងខែ១១នេះ ក្នុងនោះចំណាយថវិការបស់សាលារាជធានីភ្នំពេញមួយរយភាគរយ ដោយទទួលការស្ថាបនាពីក្រុមហ៊ុន CCES Engineering Services Co., LTD. នេះតាមការបញ្ជាក់ពីលោក មាន ចាន់មន ប្រធានគម្រោង ។

លោក មាន ចាន់មន ប្រធានគម្រោង ក្រុមហ៊ុន CCES Engineering Services Co., LTD. បានផ្តាំផ្ញើរដល់បងប្អូនទាំងអស់បើសិនមានការប៉ះពាល់ សូមមេត្តាអធ្យាស្រ័យដល់ក្រុមហ៊ុនផង ហើយចូលរួមថែរក្សាទាំងអស់គ្នា រថយន្តសូមកុំដឹកលើសពី២៥តោន ។






Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
Asian TV ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 0976775786 ឬ តាម Whatsapp : 0976775786 | Telegram : 0976775786 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន អាស៊ាន ធីវី | Asian TV | ទូរស័ព្ទ៖ 0976775786 | អ៊ីម៉ែល៖ prom.chomnan@gmail.com

សហការផ្តល់ព័ត៌មាន៖ 0976775786 | អ៊ីម៉ែល ៖ prom.chomnan@gmail.com