ទាន់ហេតុការណ៍
​ចំណាយពេល​ខ្លះជាមួយ​ធម្មជាតិ​អាច​ជួយ​បំបាត់​ភាព​តានតឹង​ ​និង​ការ​ថប់អារម្មណ៍​​ - ឯកឧត្ដម ហ៊ុន ម៉ាណែត និងលោកជំទាវ បានប្រគល់ផ្ទះជូនប្រជាពលរដ្ឋចំនួន ៥២គ្រួសារ - ផ្ទះបណ្តែតទឹកបានបម្លាស់ទីឡើងគោក មិនមែនផ្តល់សញ្ជាតិខ្មែរ និងផ្តល់កម្មសិទ្ធិដីធ្លីទេ - អ្នកសារព័ត៌មានមួយរូប ត្រូវបានប៉ូលិសស្លៀកពាក់ស៊ីវិល នាំខ្លួនទៅពិនិត្យទឹកនោម - ​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​ - នារីម្នាក់ស្លាប់ចោលប្តី និងកូន ក្រោយប្រេីថ្នាំក្រុមហ៊ុន​ យូ​ ស៊ីធី - សារៈសំខាន់ចំពោះការគេងគ្រប់គ្រាន់ - ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ​ ចេញជារូបរាងបណ្តេីរៗហេីយ - ល្បែងឆ្នោត"កន្ទុយលេខវៀតណាម" ជ្រកក្រោមឆ្នោតខ្មែរមានច្បាប់ - ប្រធានរដ្ឋបាលជលផល ស្នើឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរជួយទប់ស្កាត់ការកាប់ព្រៃលិចទឹក
0

ពិធីសម្ភោធបើកការិយាល័យលក់ និងខុនដូគំរូររបស់គម្រោងវ៉ូអាស្តុន

រាជធានីភ្នំពេញ ៖ ការិយាល័យលក់ និងខុនដូគំរូររបស់គម្រោងខុនដូលំដាប់អន្តរជាតិ Vue Astonដែលវិនិយោគដោយក្រុម ហ៊ុន ឌឹផេនីនសូឡា កាភីថល ដែលមានទីតាំងនៅរាជធានីភ្នំពេញបានបើកសម្ភោធជាផ្លូវការ កាលពីពេលថ្មីៗនេះ។

លោកប៉ែន សុភាអនុប្រធានការិយាល័យរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ក្រុងភ្នំពេញ បានថ្លែងថា គម្រោងអភិវឌ្ឍន៍នេះ ជាការវិនិយោគរវាងប្រទេសកម្ពុជា និងប្រទេសចិនដែលមានការកើនឡើងជាលំដាប់ បច្ចុប្បន្នមានប្រមាណទឹកប្រាក់ជាង ១០billionដុល្លារ។ ដែលការវិនិយោគភាគច្រើនគឺលើវិស័យហេដ្ឋា រចនាសម្ព័ន្ធ សេវាកម្មជួលផ្ទះ តំបន់ឧស្សាហកម្មនឹងមានការរីកចម្រើនខ្លាំង។

លោកសាស្រា្តចារ្យវ៉ាង មានប្រសាសន៍ថាអនាគត នៃការអភិវឌ្ឍន៍នៅតំបន់អាស៊ីអាគ្នេហ៍គឺនឹងស្ថិតនៅលើទឹកដីកម្ពុជា យើងគួរសំឡឹងមើលនូវឱកាសពី អតីត គោលនយោបាយរបស់ប្រទេស ទីតាំងភូមិសាស្រ្ត និងកត្តាផ្សេងៗទៀតដើម្បីចាប់យកឱកាសក្នុងការវិនិយោគនៅកម្ពុជា។ កម្ពុជាជាប្រទេសមួយដែលមានការអភិវឌ្ឍន៍ខ្លាំងក្នុងរយះពេលប៉ុន្មានឆ្នាំនេះ ហើយកំរិតជីឌីភីកើនឡើងប្រមាណ៦,៧ភាគរយជារៀងរាល់ឆ្នាំ ដែលសំទុះនេះស្ថិតក្នុងលំដាប់ខ្ពស់ក្នុងពិភពលោក មិនតែប៉ុនោះត្រូវបានទទួលស្គាល់ដោយធនាគារអភិវឌ្ឍន៍អាស៊ីថាជាប្រទេសមួយដែលមាន សំទុះសេដ្ឋកិច្ចរីកចំរើនខ្លាំងជាងគេក្នុងតំបន់។

លោកស្រី តឹង វិនហ្វាំង ដែលជាប្រធានក្រុមហ៊ុនវិនិយោគចិន កម្ពុជា និងជាប្រធានក្រុមហ៊ុន អភិវឌ្ឍន៍Vue Astonបានមានសំដែងការអរគុណនិ គម្រោងVue Astonមានទីតាំងស្ថិតនៅភូមិកោះនរាហ៍ សង្កាត់ច្បារអំពៅ នៅជាប់នឹងដងទន្លេមេគង្គ និងទន្លេបាសាក់។ ខុនដូត្រូវបានសាសង់ឡើងយ៉ាងយកចិត្តទុកដាក់ និងស្របតាម ស្តង់ដាអន្តរជាតិ។ នៅក្នុងខុនដូយើងមានអារហារដ្ឋាន super market បន្ទប់ស្ទីម ស្បា ក្លឹបហាត់ និងបន្ទប់VIPផងដែរ។ គម្រោងនេះនឹងធ្វើឲ្យតំបន់កោះនរាហ៍ក្លាយទៅជាទីក្រុងថ្មី ដែលនឹងផ្តល់ជីវិតរស់នៅបែបទាន់សម័យ និងស៊ីវីល័យ។

Filed in: ព័ត៌មានសេដ្ឋកិច្ច

Leave a Reply

Submit Comment
Asian TV ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 0976775786 ឬ តាម Whatsapp : 0976775786 | Telegram : 0976775786 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន អាស៊ាន ធីវី | Asian TV | ទូរស័ព្ទ៖ 0976775786 | អ៊ីម៉ែល៖ prom.chomnan@gmail.com

សហការផ្តល់ព័ត៌មាន៖ 0976775786 | អ៊ីម៉ែល ៖ prom.chomnan@gmail.com