ទាន់ហេតុការណ៍
​ចំណាយពេល​ខ្លះជាមួយ​ធម្មជាតិ​អាច​ជួយ​បំបាត់​ភាព​តានតឹង​ ​និង​ការ​ថប់អារម្មណ៍​​ - ឯកឧត្ដម ហ៊ុន ម៉ាណែត និងលោកជំទាវ បានប្រគល់ផ្ទះជូនប្រជាពលរដ្ឋចំនួន ៥២គ្រួសារ - ផ្ទះបណ្តែតទឹកបានបម្លាស់ទីឡើងគោក មិនមែនផ្តល់សញ្ជាតិខ្មែរ និងផ្តល់កម្មសិទ្ធិដីធ្លីទេ - អ្នកសារព័ត៌មានមួយរូប ត្រូវបានប៉ូលិសស្លៀកពាក់ស៊ីវិល នាំខ្លួនទៅពិនិត្យទឹកនោម - ​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​ - នារីម្នាក់ស្លាប់ចោលប្តី និងកូន ក្រោយប្រេីថ្នាំក្រុមហ៊ុន​ យូ​ ស៊ីធី - សារៈសំខាន់ចំពោះការគេងគ្រប់គ្រាន់ - ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ​ ចេញជារូបរាងបណ្តេីរៗហេីយ - ល្បែងឆ្នោត"កន្ទុយលេខវៀតណាម" ជ្រកក្រោមឆ្នោតខ្មែរមានច្បាប់ - ប្រធានរដ្ឋបាលជលផល ស្នើឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរជួយទប់ស្កាត់ការកាប់ព្រៃលិចទឹក
0

ព្រះរាជ​ពិធីបុណ្យ​អុំទូក ៣​ថ្ងៃ មាន​ប្រជាពលរដ្ឋ​ចូលរួម​ទស្សនា ៤.៧៥០.០០០ នាក់​

រាជធានី​ភ្នំពេញ​ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បានប្រកាស​ពី​ទិន្នន័យ​ចំនួន​ប្រជាពលរដ្ឋ ចូលរួម​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក បណ្តែតប្រទីប និង​សំពះ​ព្រ​ខែ ឆ្នាំ​២០១៩ ក្នុង​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១០-១២​វិច្ឆិកា​នេះ មាន​ចំនួន​សរុប ៤ ៧៤០ ០០០ នាក់​។ ក្នុងនោះ រួមមាន​៖
-​ថ្ងៃទី​១៖ ៥៥០,០០០ នាក់ (៥៥​ម៉ឺន​នាក់​)
-​ថ្ងៃទី​២៖ ១,៥០០,០០០ នាក់ (១​លាន ៥​សែន​នាក់​)
-​ថ្ងៃទី​៣៖ ២,៧០០,០០០ នាក់ (២​លាន ៧​សែន​នាក់​)​

ក្នុង​រយៈពេល ៣​ថ្ងៃនេះ មាន​ទូក​មួង ទូក​ខ្នាត​អន្តរជាតិ និង​ទូកង សរុប ២៩១ ទូក បាន​ចូលរួម​ប្រកួតប្រណាំង ដែល​ក្នុងនោះ មាន​ទូក​ខ្នាត​អន្តរជាតិ ចំនួន ៦៦ ទូក ( ទូក​នារី ២​ទូក ) ទូកង ចំនួន ១៦៤​ទូក ( ទូក​នារី ១​ទូក ) ទូក​មួង ៣១ ( ទូក​នារី ២​ទូក ) ចំណុះ​ទូក មាន​ចំនួន​សរុប​ប ១៩២១៨​នាក់ ( ស្ត្រី ២៧៣​នាក់ )​។

​លោក ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​ប្រធាន​អនុគណៈកម្មការ​បច្ចេក​ទេស​ប្រណាំងទូក និង​គណៈមេប្រយោគ បានប្រកាសថា ឆ្លងកាត់​ការប្រឡងប្រណាំង​យ៉ាង​ស្វិតស្វាញ ក្នុង​ស្មារតី​សាមគ្គីភាព ភារត​ភាព យុត្តិធម៌ និង​អង់អាច​ក្លាហាន​អស់​រយៈពេល ៣​ថ្ងៃ​មកនេះ លទ្ធផល​បច្ចេកទេស ទទួលបាន​ដូចខាងក្រោម​៖

១-​ទូក​ខ្នាត​អន្តរជាតិ​នារី ផែន​លេខ​១ មាន​ចំនួន ១​ទូក ផែន​លេខ​២ មាន​ចំនួន ១​ទូក​
២-​ទូក​ខ្នាត​អន្តរជាតិ​បុរស ផែន​លេខ​១ មាន​ចំនួន ១៤​ទូក ផែន​លេខ​២ មាន​ចំនួន ៣៥​ទូក ផែន​លេខ​៣ មាន​ចំនួន ៣១​ទូក និង​ផែន​លេខ​៤ មាន​ចំនួន ១៤​ទូក​
៣-​ទូក​អុំ​ប្រពៃណី​នារី ផែន​លេខ​១ មាន​ចំនួន ១​ទូក​
៤-​ទូក​អុំ​ប្រពៃណី​បុរស ផែន​លេខ​១ មាន​ចំនួន ១១០​ទូក ផែន​លេខ​២ មាន​ចំនួន ២៨​ទូក ផែន​លេខ​៣ មាន​ចំនួន ១៩​ទូក និង​ផែន​លេខ​៤ មាន​ចំនួន ៦​ទូក​
៥-​ទូក​ចែវ​នារី ផែន​លេខ​១ មាន​ចំនួន ១​ទូក ផែន​លេខ​២ មាន​ចំនួន ១​ទូក​
៦-​ទូក​ចែវ​បុរស ផែន​លេខ​១ មាន​ចំនួន ៨​ទូក ផែន​លេខ​២ មាន​ចំនួន ៨​ទូក ផែន​លេខ​៣ មាន​ចំនួន ១២ ទូក និង​ផែន​លេខ​៤ មាន​ចំនួន ១​ទូក​
៧-​ទូក​គូ​ពិសេស នៅ​ឆ្នាំ​២០១៩​នេះ មាន​ចំនួន ៩៦​ទូក​។ ក្រោយពី​បានធ្វើការ​ប្រកួតប្រជែង​ស្វិតស្វាញ​អស់​រយៈពេល ៣​ថ្ងៃ​មកនេះ យើង​សង្កេតឃើញថា ទូក​គូ​ពិសេស ដែលមាន​ល្បឿន​លឿន​ជាងគេ នៅក្នុង​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា មាន​ចំនួន ៣ ទូក គឺ​៖
.​លេខ​១-​ទូក ឈ្មោះ សារាយ​តេ​ជោ សែន​ជ័យ មកពី​ខេត្តកណ្តាល ពាក់​ស្លាក​លេខ ២២២ មាន​ចំណុះ ៧២​នាក់ ក្នុង​រយៈពេល ៣​ថ្ងៃនេះ បាន​ប្រើប្រាស់​ថេរវេលា​ត្រឹមតែ ៣០​នាទី ២៦​វិនាទី និង​៤៥ ភាគរយ​។ ទូក​នេះ ជា​ទូក​ឧបត្ថម្ភ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន និង​ឯកឧត្តម ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្តាល​

.​លេខ​២-​ទូក​ឈ្មោះ សម្តេច​វិបុល​បញ្ញា បារមី​មានជ័យ មកពី​ខេត្តតាកែវ ពាក់​ស្លាក​លេខ ២២៣ មាន​ចំណុះ ៧៤​នាក់ ក្នុង​រយៈពេល ៣​ថ្ងៃនេះ បាន​ប្រើប្រាស់​ថេរវេលា ៣០​នាទី ៣៣​វិនាទី និង ៧១​ភាគរយ តែប៉ុណ្ណោះ​។ ទូក​នេះ ឧបត្ថម្ភ​ដោយ​ឯកឧត្តម សុខ សូ​កាន ( កូនប្រុស​សម្តេច​វិបុល​បញ្ញា សុខ អាន )

.​លេខ​៣-​ទូក​ឈ្មោះ គិរីរ​ង្ស សុខ​សែន​ជ័យ មកពី​ខេត្តតាកែវ ពាក់​ស្លាក​លេខ ២៣២ មាន​ចំណុះ ៧៤​នាក់ ក្នុង​រយៈពេល ៣​ថ្ងៃនេះ បាន​ប្រើប្រាស់​ថេរវេលា ត្រឹមតែ ៣០​នាទី ៤៨​វិនាទី​. ៣២​ភាគរយ​។ ជា​ទូក​ឧបត្ថម្ភ​ដោយ​ឯកឧត្តម សុខ សូ​កាន​។​

៨-​ទូក​ដែល​ទទួលបាន​ជ័យជម្នះ ជ័យលាភី​ផ្នែក​សោ​ភណ្ឌ​ភាព​៖
​ឆ្លងកាត់​ការវាយតម្លៃ​របស់​គណៈ​កម្ម​ការ​សោ​ភណ្ឌ​ភាព គណៈកម្មការ​បច្ចេកទេស និង​គណៈមេប្រយោគ បាន​រកឃើញថា ទូក​ដែលមាន​ក្បូរក្បាច់​រចនាបថ សោ​ភណ្ឌ​ភាពល្អ មាន​វិន័យ មាន​សេចក្តីថ្លៃថ្នូរ និង​លក្ខណៈសម្បត្តិ​ល្អប្រសើរ​ជាងគេ ត្រូវ​បានទទួល​រង្វាន់​ផ្នែក​សោ​ភណ្ឌ​ភាព មាន ៣ ទូក គឺ​៖
១-​ក្អែ​កស តេ​ជោ សែន​ជ័យ ជា​ទូក​មកពី​រាជធានី​ភ្នំពេញ ពាក់​ស្លាក​លេខ ១៦២ ចំណុះ ៧៦​នាក់ ឧបត្ថម្ភ​ដោយ​ឯកឧត្តម ជា សុផារ៉ា​
២-​ន​រិ​ន្ទ្រ រង្សី ស្រី​សរ​វិ​ជ៏័​យ​ចិ​ត្រា​បុត្រ ជា​ទូក​មកពី​ខេត្តបាត់ដំបង ពាក់​ស្លាក​លេខ​១៣០ ចំណុះ ៧៥​នាក់ ឧបត្ថម្ភ​ដោយ​សម្តេច ស ខេង និង​ឯកឧត្តម សេង យូ​អាន់​
៣-​សុវណ្ណ​រាជ​សី បារមី​បន្ទាយ​មហានគរ ជា​ទូក​មកពី​ខេត្តបន្ទាយមានជ័យ ពាក់​ស្លាក​លេខ ១២៨ ចំណុះ ៧៦​នាក់ ឧបត្ថម្ភ​ដោយ​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
Asian TV ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 0976775786 ឬ តាម Whatsapp : 0976775786 | Telegram : 0976775786 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន អាស៊ាន ធីវី | Asian TV | ទូរស័ព្ទ៖ 0976775786 | អ៊ីម៉ែល៖ prom.chomnan@gmail.com

សហការផ្តល់ព័ត៌មាន៖ 0976775786 | អ៊ីម៉ែល ៖ prom.chomnan@gmail.com