ទាន់ហេតុការណ៍
​ចំណាយពេល​ខ្លះជាមួយ​ធម្មជាតិ​អាច​ជួយ​បំបាត់​ភាព​តានតឹង​ ​និង​ការ​ថប់អារម្មណ៍​​ - ឯកឧត្ដម ហ៊ុន ម៉ាណែត និងលោកជំទាវ បានប្រគល់ផ្ទះជូនប្រជាពលរដ្ឋចំនួន ៥២គ្រួសារ - ផ្ទះបណ្តែតទឹកបានបម្លាស់ទីឡើងគោក មិនមែនផ្តល់សញ្ជាតិខ្មែរ និងផ្តល់កម្មសិទ្ធិដីធ្លីទេ - អ្នកសារព័ត៌មានមួយរូប ត្រូវបានប៉ូលិសស្លៀកពាក់ស៊ីវិល នាំខ្លួនទៅពិនិត្យទឹកនោម - ​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​ - នារីម្នាក់ស្លាប់ចោលប្តី និងកូន ក្រោយប្រេីថ្នាំក្រុមហ៊ុន​ យូ​ ស៊ីធី - សារៈសំខាន់ចំពោះការគេងគ្រប់គ្រាន់ - ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ​ ចេញជារូបរាងបណ្តេីរៗហេីយ - ល្បែងឆ្នោត"កន្ទុយលេខវៀតណាម" ជ្រកក្រោមឆ្នោតខ្មែរមានច្បាប់ - ប្រធានរដ្ឋបាលជលផល ស្នើឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរជួយទប់ស្កាត់ការកាប់ព្រៃលិចទឹក
0

កាមេរ៉ាជាង២០០ទីតាំងត្រូវបានអាជ្ញាធរបំពាក់តាមដានមុខសញ្ញាខិលខូចក្នុងពិធីបុណ្យអុំទូក

រាជធានីភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ បានប្រើប្រាស់កាមេរ៉ាសុវត្ថិភាពវ៉ៃឆ្លាត (Smart Security Camera) ប្រមាណជាង២០០គ្រាប់ ដែលមានសមត្ថិភាពអាចស្កេនមុខជនសង្ស័យដែលបានដាក់បញ្ចូលក្នុងដាតា ហើយអោយសញ្ញាភ្លាមមកដល់សមត្ថកិច្ចដែលអាចឈានទៅឃាត់ខ្លួនភ្លាមៗ រាល់ជនសង្ស័យទាំងឡាយណាដែលប៉ុនប៉ងលួច ឆក់រឺបង្កភាពចលាចលក្នុងពិធីបុណ្យអុំទូក។

កាមេរ៉ាចំនួនជាង២០០គ្រាប់ត្រូវបានដាក់នៅតាមដងវិថីជុំវិញតំបន់ប្រារព្ធពិធីបុណ្យអុំទូក រួមមានមុខព្រះបរមរាជវាំង តំបន់កោះពេជ្រ សួនច្បារសម្តេចតេជោ និងទីតាំងសំខាន់ៗមួយចំនួនទៀត សំដៅធ្វើយ៉ាងណាអាចចាប់ជនសង្ស័យជាមុខសញ្ញាដែលធ្លាប់បង្កបទល្មើស ផ្សេងៗនៅក្នុងពិធីបុណ្យអុំទូក។

គួរបញ្ជាក់ថា អាជ្ញាធររាជធានីភ្នំពេញ ក៏បានដាក់កម្លាំងសមត្ថកិច្ចចម្រុះចាប់ពីចំណុចផ្លូវជុំវិញព្រះបរមរាជវាំង មហាវិថីព្រះនរោត្តម ផ្លូវតាមមាត់ទន្លេបាសាក់ និងកន្លែងវេទិកាខាងមុខព្រះបរមរាជវាំងដែលជាតំបន់សំខាន់ ដើម្បីរឹតបន្តឹងសន្តិសុខឱ្យបានគត់មុតជូនដល់ថ្នាក់ដឹកនាំកំពូលៗនិងប្រជាពលរដ្ឋធ្វើដំណើរមកទស្សនាការអុំទូក និងទស្សនាការបណ្តែតប្រទីប ឱ្យទទួលបានសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពល្អ មិនតែប៉ុណ្ណោះជួយសម្រួលចរាចរណ៍កុំឱ្យមានការកកស្ទះ រៀបចំសណ្តាប់ធ្នាប់ឱ្យមានរបៀបរៀបរយល្អ ដាក់រនាំងការពារទប់ស្កាត់មិនឱ្យយាន្តយន្តគ្រប់ប្រភេទដែលគ្មានភារកិច្ចចូលកន្លែងប្រារព្ធពិធី និងទប់ស្កាត់មិនឱ្យអ្នកលក់ដូរទំនិញបង្កភាពរញ៉េរញ៉ៃប៉ះពាល់សណ្តាប់ធ្នាប់នៅកន្លែងប្រារព្ធពិធីនោះឡើយ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
Asian TV ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 0976775786 ឬ តាម Whatsapp : 0976775786 | Telegram : 0976775786 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន អាស៊ាន ធីវី | Asian TV | ទូរស័ព្ទ៖ 0976775786 | អ៊ីម៉ែល៖ prom.chomnan@gmail.com

សហការផ្តល់ព័ត៌មាន៖ 0976775786 | អ៊ីម៉ែល ៖ prom.chomnan@gmail.com