រាជធានីភ្នំពេញ ៖ ស្ដ្រីមានជំងឺខ្សោយបេះដូង ម្នាក់ ក្ដៅខ្លួនហេវហត់ ហើយត្រូវបានក្រុមគ្រួសារកូនៗ ។
នាំយកទៅសំរាកព្យាបាល នៅមន្ទីរពេទ្យ ព្រះកេតុមាលា រយៈពេល២ថ្ងៃ ស្រាប់តែរូបគាត់ស្ទើរក្លាយជាសាកសព!។
ខណៈនៅមុនពេលទៅព្យាបាល រូបគាត់អាចដើរហូបចុកបាយទឹក បានធម្មតា។
ករណីនេះ!គ្រួសារអ្នកជំងឺស្នើដល់ លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ សូមពិនិត្យមើលក្រុមគ្រូពេទ្យ នៅអគារសង្គ្រោះដំបូងជំងឺទូទៅ នៃមន្ទីរពេទ្យ ព្រះកេតុមាលា ដែលបានវិនិច្ឆ័យជំងឺនិងវ៉ៃថ្នាំខុស ។
បណ្ដាលឲ្យអ្នកជំងឺនៅគ្រែ RV3 L1 ឈ្មោះ សុន សាវិន ភេទស្រីអាយុ៦១ឆ្នាំ មានទីលំនៅភូមិទួលពង្រ ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
ធ្លាក់ខ្លួនឈឺធ្ងន់ ស្ទើរក្លាយជាសាកសព ខណៈព្យាបាល រយៈពេល២ថ្ងៃប៉ុណ្ណោះ!។
ជាមួយគ្នានោះ!លោក ចាន់ ថន នាយកប្រតិបត្តិនៃគេហទំព័រ ដើមរាំង បានថ្លែងហួសចិត្តថា៖ ម្ដាយខ្ញុំមុនទៅព្យាបាលគាត់ដើរបាន ហូបបាយទឹកបានធម្មតា។
លុះពេលចូលសំរាកព្យាបាលនៅមន្ទីរព្រះកេតុមាលា រយៈពេលតែ២ថ្ងៃសោះ។ស្រាប់តែធ្ងន់ដល់ម្លឹង? ពោលគឺយកគាត់ទៅព្យាបាល ដូចយកជីវិតម្ដាយទៅឲ្យពេទ្យលេងសើច សាកល្បងពិសោធន៍។
លោកបន្តថា៖ ដើមចមដំបូង! ម្ដាយលោកមានអាការៈ ក្ដៅខ្លួន គ្មានកំលាំងហេវៗ ។
ប៉ុន្តែគាត់ដើរ កើតនិយាយបានឡើងជិៈឡានរួចធម្មតា!។
លុះដល់ថ្ងៃទី០៥,១១,២០១៩បានមកសំរាកព្យាបាលនៅ មន្ទីរពេទ្យ ព្រះកេតុមាលា ភ្នំពេញ ហើយពេទ្យបានឲ្យគាត់ សំរាកនៅអគារសង្គ្រោះដំបូងជំងឺទូទៅ!។
ដោយពេទ្យបានពិនិត្យវិនិច្ឆ័យជំងឺ!ម្ដាយលោកថា៖ សង្ស័យគាត់គ្រុនឈាមផង រលាកសួតផង? ។
ពេលនោះពេទ្យដាក់ថ្នាំអោយគាត់ រាគជុះរហូតម្ដាយលោកខ្សោយងើបលែងរួចស្ដូកស្ដឹង និងបន្តសម្រុកវ៉ៃថ្នាំយ៉ាងច្រើន សន្ធឹករយៈពេល២ថ្ងៃ!។
បណ្ដាលឲ្យអ្នកជំងឺ ធ្វើទុក្ខខ្លាំងនិយាយលែងចង់កើត ដកដង្ហើមសឹងមិនដល់គ្នា និងដកចង្កាមាន់ទៀត!។
ដោយឃើញម្ដាយលោក ក្លាយទៅជាធ្ងន់បែបនោះ! នៅថ្ងៃទី០៧,១១,២០១៩ ក្រុមគ្រូពេទ្យ នៅអគារសង្គ្រោះដំបូងជំងឺទូទៅ នៃមន្ទីរពេទ្យ ព្រះកេតុមាលា ។
បានបញ្ជូនម្ដាយលោកឈ្មោះ សុន សាវិន មកអគារ បេះដូងកន្លែងសង្គ្រោះបន្ទាន់ ជាន់ទី១បន្ទប់ខាងកើត!។
ក្នុងនោះគាត់ពុំបានធូស្បើយទេ ដោយរឹតតែធ្ងន់ទៅៗ ធ្វើទុក្ខខ្លាំង និយាយលែងកើត ដកដង្ហើមស្ទើរផុតដុំៗ!។
ឃើញសភាពបែបនេះ នៅវេលាម៉ោង១២យប់ ឈានចូលថ្ងៃទី០៨,១១,២០១៩ លោក ចាន់ ថន និងក្រុមគ្រួសារ បានសម្រេចដឹកគាត់ មកប្រទេសវៀតណាម ដើម្បីសង្គ្រោះបន្ត! ។
លុះដល់វៀតណាម ក្រុមគ្រូពេទ្យវៀតណាម!ថា៖ សង្ស័យមកពីពេទ្យមុន វិនិច្ឆ័យដាក់ថ្នាំមិនត្រូវ ទើបអាការៈអ្នកជំងឺក្លាយជាធ្ងន់បែបនេះ?។
ពោលគឺ! បច្ចុប្បន្នអ្នកជំងឺ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់បំផុត! ខណៈពេទ្យវៀតណាមថា៖ គាត់ចំហរបេះដូង ខ្សោយ ឈាម ថ្លើមរីកធំ ក្រលៀនរីកធំ មានដុំគឹះត្រង់ចង្កេះ បណ្ដាលឲ្យគាត់ចុករោយ សួតរលាកធ្ងន់ធ្ងរ ដកដង្ហើមមិនរួចហត់😭។
ឥឡូវត្រូវចោះសសៃឈាមតាម!ក! ដើម្បីដាក់ថ្នាំនិងសេរ៉ូម បញ្ចូលបបរសុងតាមច្រមុះ ។
និងត្រូវដកដង្ហើមចេញចូល ប្រើតាមទុយោចេញពីសួតផ្ទាល់មកក្រៅ ដៃជើងគាត់ត្រូវចងភ្ជាប់នឹងគ្រែទាំងអស់។
ជំងឺនេះគ្រូពេទ្យជំនាញវៀតណាម សុំរយៈពេលព្យាបាល ចាប់ពី៥ទៅ៧ថ្ងៃ!ទើបដឹងលទ្ធផល បើជួយមិនបាននឹងអោយបញ្ជូនទៅខ្មែរវិញ!។
ប្រភពដដែលបន្ថែមថា៖ កាលអ្នកជំងឺរូបនេះ នៅនិយាយបានតិចៗ ពេលកំពុងព្យាបាលនៅមន្ទីរពេទ្យ ព្រះកេតុមាលា។
គឺគាត់បានយំប្រាប់កូនៗថា៖ ហេតុអីគាត់ធ្លាក់ខ្លួនដល់ម្លឹង? បើពេលមុនចូលព្យាបាល ដើរបានហូបបានសោះហ្នឹង?។
ម៉េចបានជាពេទ្យ ព្រះកេតុមាលា ព្យាបាលឲ្យគាត់ធ្ងន់ទៅៗបែបនេះ ធ្វើទុក្ខរាគពិបាកដកដង្ហើមស្ទើរផុតម្ដងៗហើយ,,,!។
ទោះជាយ៉ាងណា! ដើមរាំង មិនអាចសុំការបកស្រាយពីក្រុមគ្រូពេទ្យ នៅអគារសង្គ្រោះដំបូងជំងឺទូទៅ នៃមន្ទីរពេទ្យ ព្រះកេតុមាលា បានទេនៅថ្ងៃទី១០,១១,២០១៩នេះ។
រីឯលោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក៍មិនអាចសុំការបកស្រាយបានដែរ។
ចំពោះលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលខលចូលហើយមិនលើកទូរស័ព្ទ។
ពាក់ព័ន្ធករណីខាងលើ!លោក ចាន់ ថន នាយកប្រតិបត្តនៃគេហទំព័រ ដើមរាំង ត្រូវជាកូនអ្នកជំងឺរងគ្រោះ និងក្រុមគ្រួសារ សូមស្នើដល់លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក៍ដូចជាប្រធានមន្ទីរពេទ្យ ព្រះកេតុមាលា ។
មេត្តាមានវិធានការ រឹតបន្តឹង ចំពោះក្រុមគ្រូពេទ្យ នៅអគារសង្គ្រោះដំបូងជំងឺទូទៅ នៃមន្ទីរពេទ្យ ព្រះកេតុមាលា ផងទាន,,!។
ដើម្បីជៀសវាងការធ្វេសប្រហែសក្រោយៗទៀត ចំពោះការវិនិច្ឆ័យជំងឺ ដាក់ថ្នាំខុសរោគ ។
បណ្ដាលឲ្យអ្នកជំងឺ រងគ្រោះព្រោះខ្វះបច្ចេកទេស! ដូចឈ្មោះ សុន សាវិន បែបនេះទៀត!។
ពោលគឺ អ្នកជំងឺនិមួយៗ ទៅព្យាបាលដើម្បីចង់ជាសះស្បើយ មិនមែនទៅដើម្បី ឲ្យឈឺធ្ងន់លើសដើម ឬទៅដើម្បីស្លាប់នោះទេ!៕