ទាន់ហេតុការណ៍
ទំព័រ​ប្រវត្តិសាស្ត្រ​ក្នុង​សករាជ​ថ្មី ​នៃ​សតវត្ស​ទី២១សម្រាប់​ខេត្ត​ព្រះសីហនុ​ ​ - កំណាត់ផ្លូវមួយខ្សែ(ហៅផ្លូវដួងងៀប) ស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី៣ បានបើកការដ្ឋានស្ថាបនាឡើងវិញ - ពិធីសម្ភោធបើកការិយាល័យលក់ និងខុនដូគំរូររបស់គម្រោងវ៉ូអាស្តុន - ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ រិៈ​គន់​ចំពោះ​អ្នក​វិនិយោគ​នៅ​សមុទ្រ​ឈើ​​ - ព្រះរាជ​ពិធីបុណ្យ​អុំទូក ៣​ថ្ងៃ មាន​ប្រជាពលរដ្ឋ​ចូលរួម​ទស្សនា ៤.៧៥០.០០០ នាក់​ - សម្តេចតេជោ ហ៊ុន សែន សូមកុំជឿពាក្យភូតកុហកដោយក្រុមបំពុលសង្គមមួយចំនួនតូច - កាមេរ៉ាជាង២០០ទីតាំងត្រូវបានអាជ្ញាធរបំពាក់តាមដានមុខសញ្ញាខិលខូចក្នុងពិធីបុណ្យអុំទូក - ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យព្រះកេតុមាលា ដូចយកជីវិតឲ្យពេទ្យសាកល្បង និងពិសោធន៍ - ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ បានប្រកាសកិច្ចសហការ ជាដៃគូរជាមួយ ក្រុមបាល់ទាត់ Manchester City - ពិធីចុះហត្ថលេខា រវាងក្រុមហ៊ុន ម៉េង​លី ជេ​. គួច ជាមួយ ក្រុមហ៊ុន ICES Cambodia​នៅ​ប្រទេស​ថៃ
0

ពិធីចុះហត្ថលេខា រវាងក្រុមហ៊ុន ម៉េង​លី ជេ​. គួច ជាមួយ ក្រុមហ៊ុន ICES Cambodia​នៅ​ប្រទេស​ថៃ

រាជធានីភ្នំពេញ ​៖ ក្រុមហ៊ុន ម៉េង​លី ជេ​. គួច MJQE បានសម្រេច​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់ (MOU) ជាមួយ ក្រុមហ៊ុន ICES Cambodia​នៅ​ប្រទេស​ថៃ ក្រោយពី​MJQE បានធ្វើការ ជាមួយ​ក្រុមហ៊ុន​នេះ​អស់​រយៈពេល​ជាង ៣ ឆ្នាំ ហើយ​ការចុះ​(MOU)​នេះ ធ្វើឡើង​ដើម្បីអោយ មានការ​ផ្លាស់ប្តូ​រ​កម្មវិធី​សិក្សា​សម្រាប់​សិស្សានុសិស្ស​ថ្នាក់​វិទ្យាល័យ​ដែលមាន​រយៈពេល​មួយឆ្នាំ ទៅកាន់​ប្រទេស​ចំនួន​៥៥​លើ​ពិភពលោក ដូចជា សហរដ្ឋអាមេរិក​, ចក្រភព​អង់គ្លេស​, អឺរ៉ុប​, អាស៊ី​, អាមេរិក​ឡាទីន​, អូស្ត្រាលី​, អូ​សេ​អា​នី និង​អង់តាក់ទិក​ជាដើម។

ពិធី​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​នេះ​បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​០៦ វិច្ឆិកា ២០១៩ នៅ​ការិយាល័យ​កណ្តាល សាខា​ម៉ៅ​សេទុង សង្កាត់ ទំនប់​ទឺ​ក ខណ្ឌ​បឺ​ង​កេងកង ដោយមាន​វត្តមាន លោក​វេជ្ជបណ្ឌិត គួច ម៉េង​លី និង Sangkarn AMSAMANG, AYC Thailand CEO ព្រមទាំង​មានការ​ចូលរួម​ពី​លោកគ្រូ អ្នកគ្រូ​និង​សិស្សានុសិស្ស​ជាច្រើន​នាក់​ផងដែរ​។​

លោក​វេជ្ជបណ្ឌិត គួច ម៉េង​លី បាន​មានប្រសាសន៍​លើកឡើងថា ICES វា​គឺជា​សេវាកម្ម​ផ្លាស់ប្តូរ​ការសិក្សា​អន្តរជាតិ ដែល​ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ ១៩៩១ នៅ​សហរដ្ឋអាមេរិក​។ ICES គឺជា​ភ្នាក់ងារ​ផ្លាស់ប្តូរ​កម្មវិធីសិក្សា អន្តរជាតិ និង​ជា​អង្គការ​ផ្លាស់ប្តូរ​យុវជន​អន្តរជាតិ​។ អស់​រយៈពេល​ជិត​បី​ទសវត្ស​មកហើយ ICES បាន​លើកកម្ពស់​សន្តិភាព​ក្នុង​ពិភពលោក​តាមរយៈ​ការជំរុញ​ការយល់ដឹង និង​វប្បធម៌​អន្តរជាតិ​ដល់​សិស្ស​និង​គ្រួសារ​ជាច្រើន​ពាន់​នាក់​នៅ​ជុំវិញ​ពិភពលោក​។ លោក​វេជ្ជបណ្ឌិត បន្តថា ការដែល​MJQE ជ្រើសរើស​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់ (MOU) ជាមួយ ICES

នៅ​ប្រទេស​ថៃ ដោយសារតែ MJQE បានធ្វើការ ជាមួយ​ក្រុមហ៊ុន​នេះ​អស់​រយៈពេល​ជាង ៣ ឆ្នាំ​មក ហើយ ដើម្បី​ដំណើរការ TESOL House​។​ ម្យ៉ាងវិញទៀត ICES ជា​ក្រុមហ៊ុន​ដែលមាន​ភាពល្បីល្បាញ និង​ធំ​មួយ​នៅ​ប្រទេស​ថៃ​។ AYC បាន​ស្ថិត នៅក្នុង​ដៃគូ សហការ​និង​គាំទ្រ​យ៉ាង​ល្អ​។ យើង​ទទួល បាន​លទ្ធផល​ជា​ផ្លែ ផ្កា​ទាក់ទង​នឹង​ការងារ​និង​ទំនាក់ទំនង​។ ICES Cambodia គឺជា​ភ្នាក់ងារ​ផ្លាស់ប្តូរ​កម្មវិធីសិក្សា​សម្រាប់​សិស្សានុសិស្ស​ថ្នាក់​វិទ្យាល័យ​ដែលមាន​រយៈពេល​មួយឆ្នាំ ទៅកាន់​ប្រទេស​មួយចំនួន​ដូចជា សហរដ្ឋអាមេរិក​, ចក្រភព​អង់គ្លេស​, អឺរ៉ុប​, អាស៊ី​, អាមេរិក​ឡាទីន​, អូស្ត្រាលី​, អូ​សេ​អា​នី និង​អង់តាក់ទិក​ជាដើម​។​

លោក​ឧកញ៉ា​វេជ្ជបណ្ឌិត បន្តបាន​បញ្ជាក់ថា គោលបំណង​ដែល​បង្កើតអោយមាន​ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​នេះ គឺ​ដើម្បី ១) បញ្ជូន​សិស្ស​ថ្នាក់​ទី ១០ និង ១១ នៅ​វិទ្យាល័យ​ដើម្បី​ចូលរួម​កម្មវិធី​ផ្លាស់ប្តូរ​ការសិក្សា ទៅ​សហរដ្ឋអាមេរិក​, ចក្រភព​អង់គ្លេស​, កាណាដា​អូស្ត្រាលី​, ជប៉ុន​, អ៊ីតាលី​, បារាំង​, អាល្លឺម៉ង់​, ហូ​ឡង់​, ថៃ​, និង ប្រទេស​ដទៃទៀត​។​
២) ផ្តល់ឱ្យ​សិស្ស​អន្តរជាតិ​នូវ​ឱកាស​ដ៏​កម្រ​ដើម្បី​រៀន​អំពី វប្បធម៌​មួយទៀត បទពិសោធន៍​ថ្មី ទំនៀមទម្លាប់​ថ្មី និង​បង្កើត​មិត្តភាព​ពេញ​មួយជីវិត​។ ៣) ស្វែងយល់​ខ្លួនឯង​ពេល​រស់នៅ​ជាមួយ​គ្រួសារ​ម្ចាស់ផ្ទះ​នៅ​សហរដ្ឋអាមេរិក ចូលរៀន​នៅ​វិទ្យាល័យ​និង​បង្កើន​ជំនាញ​ភាសា​អង់គ្លេស​របស់​ពួកគេ​។​

លោក​ឧកញ៉ា​វេជ្ជបណ្ឌិត បន្តថា ICES មាន​ទីស្នាក់ការ​ទាំងអស់​ចំនួន​៥៥​ប្រទេស​ទូទាំង​ពិភពលោក​រួមមាន​ប្រទេស​កម្ពុជា​ផងដែរ​។ ICES Cambodia ក្រោម​ការសហការ​ជាមួយ ICES Thailand ក៏មាន​កម្មវិធី​ខ្លី​និង​បោះជំរំ ជាមួយ ភាសា​អង់គ្លេស​ផងដែរ ដូចជា ១) កម្មវិធីសិក្សា​ក្នុង​រយៈពេល​ខ្លី​ ឬ​ដំណើរ​ទស្សនកិច្ច​សិក្សា​ដំណើរ​ទស្សនកិច្ច​សិក្សា ផ្តល់ជូន​ដំណើរ​ទស្សនកិច្ច​សិក្សា​ខ្លី​សម្រាប់​សិស្ស​កម្ពុជា​នៅ​សហរដ្ឋអាមេរិក​, អង់គ្លេស​, អឺរ៉ុប​, ញូ​វ​ហ្សេ​ឡែ​ន​, អូស្ត្រាលី​, ជប៉ុន និង​សិង្ហ​បុរី​។ ២) ការបោះ​ជំរុំ ជាមួយ​ភាសា​អង់គ្លេស (​ការបោះ​ជំរុំ​នៅ​បរទេស​)​។ ផ្តល់​ការបោះ​ជំរំ​សិក្សា​ជា​ភាសា​អង់គ្លេស​នៅ​បរទេស​សម្រាប់​សិស្ស​កម្ពុជា​ដែលមាន​ដូចជា​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស​, តៃវ៉ាន់​, ចិន​, សិង្ហ​បុរី​, និង​ថៃ។

លោក​ឧកញ៉ា​វេជ្ជបណ្ឌិត​បន្តទៀតថា MJQE នឹង​ផ្តល់ជូន​អាហារ​រូប​ករ​ណ៏ %១០០ ដល់​សិស្សានុសិស្ស​ម្នាក់​ដើម្បី​ទៅ​សិក្សា​នូវ​សហរដ្ឋអាមេរិក ចំនួន ១​ឆ្នាំ ហើយ​បើ​គិត​ជា​ទឹកប្រាក់​ត្រូវ​ចំណាយ​សម្រាប់​អាហារូបករណ៍​នេះ​មាន​ចំនួន​មិនតិចជាង​៣៥០០០​ទៅ​៤០០០០​ដុល្លារ​នោះទេ​។​

ICES Cambodia មាន​ទីតាំង​ស្ថិតនៅ​អគារ​លេខ ២៥ វិថី​លេខ ៤០២ សង្កាត់ ទំនប់​ទឺ​ក ខណ្ឌ​បឺ​ង កេងកង ទីក្រុង​ភ្នំពេញ ។ ICES ប្រទេស​ថៃ​បានផ្តល់​សិទ្ធិផ្តាច់មុខ​ជូន MJQE តែមួយគត់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​បន្ថែម​ពីលើ​នេះ​ទៀត AYC by ICES Thailand មាន​ផ្តល់ជូន​ការណែនាំ រឺ វគ្គ​បណ្តុះបណ្តាល​ដល់​បុគ្គលិក​របស់ MJQE ដែរ​ឫ​ទេ​? គណៈកម្មាធិការ​ជាន់ខ្ពស់​នឹងមាន​វគ្គ​បណ្តុះបណ្តាល​ចំនួន ពីរ​សប្ដាហ៍​នៅ ចក្រភព​អង់គ្លេស និង ប្រទេស​បារាំង​ដែល​រៀបចំ​ដោយ AYC by ICES Thailand ដើម្បី​ស្វែងយល់​ពីបទ​ពិសោធន៍។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
Asian TV ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 0976775786 ឬ តាម Whatsapp : 0976775786 | Telegram : 0976775786 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន អាស៊ាន ធីវី | Asian TV | ទូរស័ព្ទ៖ 0976775786 | អ៊ីម៉ែល៖ prom.chomnan@gmail.com

សហការផ្តល់ព័ត៌មាន៖ 0976775786 | អ៊ីម៉ែល ៖ prom.chomnan@gmail.com