ទាន់ហេតុការណ៍
មជ្ឈមណ្ឌលវេជ្ចសាស្រ្តឯកទេសសិង្ហបុរី SSMC បានរៀបចំសិក្ខាសាលាស្ដីពីបញ្ហាសុខភាព - ក្មេងស្រី៤នាក់នៅ វិទ្យាល័យផ្សារដើមថ្កូវ បញ្ចប់រឿងត្រឹមអប់រំធ្វើកិច្ចសន្យាសងសំណង ២ពាន់ដុល្លារ - សម្តេចតេជោ ស្នើស្ថាប័នព័ត៌មាន-អ្នកព័ត៌មាន ធ្វើជាស្ពានចម្លងការពិត រវាងរាជរដ្ឋាភិបាល នឹងប្រជាពលរដ្ឋ - សម្តេចតេជោ ហ៊ុន សែន ដាក់ចេញពាក្យស្លោក អ្នកសារព័ត៌មាន "កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត" - អ្នកសារព័ត៌មានត្រូវបានការពារក្តីដោយមេធាវីរបស់សម្តេចតេជោផ្ទាល់ - សម្តេចតេជោ​ ហ៊ុន​ សែន​ បានប្រកាស​ថ្កោលទោស​ដាច់ខាត​ចំពោះជនណា​ដែលប្រមាថ​ដល់ភរិយា​ និងកូន​ - ម្តាយតារាសម្តែងពេជ្រ សូលីកា សម្លាប់ប្រុសស្នេហ៏ ជាស្រីដូចគ្នា ផ្តើមឡើងដោយសាររឿងប្រចណ្ឌ័ - មានការលាក់បាំង ករណីស្រូបមនុស្សម្នាក់ ចូលទុយោបូមខ្សាច់ បណ្ដាលឱ្យស្លាប់ នៅខណ្ឌមានជ័យ - អភិបាលខេត្តកំពង់ឆ្នាំង ធ្វើពិធីឡើងគេហដ្ឋានថ្មី តែទំនងជឿតាមគ្រូហោខ្លាំង - ​ទឹកឃ្មុំ​ ​មាន​រសជាតិ​ផ្អែម​បែប​ធម្មជាតិ​ ​ល្អ​សម្រាប់​សុខភាព​
0

នាយករដ្ឋមន្ត្រី ៣ប្រទេស កម្ពុជា-វៀតណាម-ឡាវ ពិភាក្សាគ្នាកិច្ចការសំខាន់ជាច្រើន

ប្រទេសថៃ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក ង្វៀន សួនហ្វុក នាយករដ្ឋមន្រ្តី​នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង លោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា នេះ អញ្ជើញទទួលទានអាហារពេលព្រឹក រួមគ្នា ដើម្បីពិភាក្សាកិច្ចការសំខាន់មួយចំនួន ជាពិសេសគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋអោយកាន់តែប្រសើរឡើង ។

ការអញ្ជើញទទួលទានអាហារពេលព្រឹក រួមគ្នា នេះ គឺ ធ្វើឡើងមុនពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ នៅទីក្រុងបាងកក នៃព្រះរាជាណាចក្រថៃ ។ នេះបើយោងតាមហ្វេសប៊ុកផេក សម្តេចតេជោ ហ៊ុន សែន ។

នៅក្នុងពិធីទទួលទានអាហារពេលព្រឹកការងារនេះ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំង៣ គឺ កម្ពុជា-វៀតណាម-ឡាវ បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើការរឹតចំណងសាមគ្គីភាព និង កិច្ចសហប្រតិបត្តិការ នៃប្រទេសទាំង៣ ពិសេសការរិះរកគ្រប់មធ្យោបាយ ក្នុងការជំរុញកិច្ចអភិវឌ្ឍ សម្រាប់ប្រទេសទាំង៣ ដែលក្នុងនោះភាគីទាំង៣ បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ លើការបន្តរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដើម្បីធានាសន្តិភាព ស្ថិរភាព ក្នុងការជំរុញកំណើន នៃការអភិវឌ្ឍប្រទេសទាំងបី កម្ពុជា ឡាវ និងវៀតណាម។

នៅក្នុងជំនួបពិភាក្សាអាហារពេលព្រឹកការងារនោះដែរ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំង៣ក៏បានធ្វើការពិនិត្យរួមគ្នាការងារជាអាទិភាពមួយចំនួន សម្រាប់គម្រោងអាទិភាពនៃការអភិវឌ្ឍឲ្យមានការតភ្ជាប់និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ខាងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋអោយកាន់តែទទួល បាន នូវការលើកកម្ពស់ និងមានជីវភាពកាន់តែប្រសើរឡើង៕

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
Asian TV ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 0976775786 ឬ តាម Whatsapp : 0976775786 | Telegram : 0976775786 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន អាស៊ាន ធីវី | Asian TV | ទូរស័ព្ទ៖ 0976775786 | អ៊ីម៉ែល៖ prom.chomnan@gmail.com

សហការផ្តល់ព័ត៌មាន៖ 0976775786 | អ៊ីម៉ែល ៖ prom.chomnan@gmail.com