ទាន់ហេតុការណ៍
មជ្ឈមណ្ឌលវេជ្ចសាស្រ្តឯកទេសសិង្ហបុរី SSMC បានរៀបចំសិក្ខាសាលាស្ដីពីបញ្ហាសុខភាព - ក្មេងស្រី៤នាក់នៅ វិទ្យាល័យផ្សារដើមថ្កូវ បញ្ចប់រឿងត្រឹមអប់រំធ្វើកិច្ចសន្យាសងសំណង ២ពាន់ដុល្លារ - សម្តេចតេជោ ស្នើស្ថាប័នព័ត៌មាន-អ្នកព័ត៌មាន ធ្វើជាស្ពានចម្លងការពិត រវាងរាជរដ្ឋាភិបាល នឹងប្រជាពលរដ្ឋ - សម្តេចតេជោ ហ៊ុន សែន ដាក់ចេញពាក្យស្លោក អ្នកសារព័ត៌មាន "កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត" - អ្នកសារព័ត៌មានត្រូវបានការពារក្តីដោយមេធាវីរបស់សម្តេចតេជោផ្ទាល់ - សម្តេចតេជោ​ ហ៊ុន​ សែន​ បានប្រកាស​ថ្កោលទោស​ដាច់ខាត​ចំពោះជនណា​ដែលប្រមាថ​ដល់ភរិយា​ និងកូន​ - ម្តាយតារាសម្តែងពេជ្រ សូលីកា សម្លាប់ប្រុសស្នេហ៏ ជាស្រីដូចគ្នា ផ្តើមឡើងដោយសាររឿងប្រចណ្ឌ័ - មានការលាក់បាំង ករណីស្រូបមនុស្សម្នាក់ ចូលទុយោបូមខ្សាច់ បណ្ដាលឱ្យស្លាប់ នៅខណ្ឌមានជ័យ - អភិបាលខេត្តកំពង់ឆ្នាំង ធ្វើពិធីឡើងគេហដ្ឋានថ្មី តែទំនងជឿតាមគ្រូហោខ្លាំង - ​ទឹកឃ្មុំ​ ​មាន​រសជាតិ​ផ្អែម​បែប​ធម្មជាតិ​ ​ល្អ​សម្រាប់​សុខភាព​
0

ជាតិជនក្បត់ជាតិ សម រង្ស៊ី ប្រកាសចូលស្រុក មិនប្រែប្រួលតាមប្រទេសថៃ នៅថ្ងៃទី៩ វិច្ឆិកា

រាជធានីភ្នំពេញ ៖ ជនក្បត់ជាតិ សម រង្ស៊ី និងបក្ខពួកនៃអតីតគណបក្សសង្គ្រោះជាតិ ប្រកាសវិលចូលស្រុកវិញ នៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខនេះ ដោយមិនប្រែប្រួល ខណៈកម្លាំងគ្រប់ប្រភេទត្រៀមអនុវត្តច្បាប់កម្ទេចក្រុមរដ្ឋប្រហាររួចរាល់ ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងធ្វើឲ្យពលរដ្ឋរស់នៅដោយសុខសាន្ត។

សេចក្តីថ្លែងការណ៍ នៅថ្ងៃទី២ ខែវិច្ឆិកា នេះ អតីតគណបក្សសង្គ្រោះជាតិ ប្រកាសថ្កោលទោសចំពោះការប្រើប្រាស់កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងអាជ្ញាធរអាកាសចរណ៍ស៊ីវិលកម្ពុជា ក្នុងការរារាំង និងទប់ស្កាត់ការវិលចូលស្រុកវិញរបស់សកម្មជនអតីតគណបក្សសង្គ្រោះជាតិ។

សេចក្តីថ្លែងការណ៍នេះ សង្កត់ធ្ងន់ថា “ទោះជាមានការគម្រាមកំហែង ការរារាំងការទប់ស្កាត់តាមគ្រប់មធ្យោបាយ និងការបំភ្លៃព័ត៌មានគ្រប់រូបភាពយ៉ាងណាក៏ដោយ លោក សម រង្ស៊ី និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការវិលត្រឡប់មកមាតុភូមិកម្ពុជាវិញនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ តាមការគ្រោងទុកដោយឥតប្រែប្រួល ហើយគណៈកម្មការរៀបចំដំណើរមាតុភូមិនិវត្តន៍របស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បានកំណត់យកប្រទេសថៃជាច្រកឆ្លងកាត់ចូលមកកាន់ប្រទេសកម្ពុជា”។

កន្លងមក លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ អំពាវនាវអោយបងប្អូនដែលកំពុងបន្តអនុវត្តផែនការប៉ុងប៉ងរដ្ឋប្រហាររបស់ ជនក្បត់ជាតិ សម រង្ស៊ី និងបក្ខពួក ពោលគឺត្រូវដកខ្លួនមកសារភាពដល់សមត្ថកិច្ចជាបន្ទាន់ នោះបងប្អូននឹងរួចផុតពីទោសនេះ ដោយកុំរង់ចាំដល់មានការចោទប្រកាន់ ។

កាលពីថ្ងៃទី១ ខែវិច្ឆិកា ម្សិលមិញនេះ កងកម្លាំងទាំង៣ប្រភេទ រួមមាន កងទ័ព កងរាជអាវុធហត្ថ និងនគរបាលខេត្តបន្ទាយមានជ័យ និងតាមច្រកព្រៃដែនមួយចំនួនទៀតជាប់ប្រទេសថៃ ក៏បានចាប់ផ្តើមបើកការហ្វឹកហាត់រួមគ្នា ដើម្បីបង្កើនការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាព ជាពិសេស ទប់ស្កាត់ចលនា ធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ របស់ទណ្ឌិត សម រង្ស៊ី ផងដែរ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
Asian TV ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 0976775786 ឬ តាម Whatsapp : 0976775786 | Telegram : 0976775786 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន អាស៊ាន ធីវី | Asian TV | ទូរស័ព្ទ៖ 0976775786 | អ៊ីម៉ែល៖ prom.chomnan@gmail.com

សហការផ្តល់ព័ត៌មាន៖ 0976775786 | អ៊ីម៉ែល ៖ prom.chomnan@gmail.com