ទាន់ហេតុការណ៍
ទំព័រ​ប្រវត្តិសាស្ត្រ​ក្នុង​សករាជ​ថ្មី ​នៃ​សតវត្ស​ទី២១សម្រាប់​ខេត្ត​ព្រះសីហនុ​ ​ - កំណាត់ផ្លូវមួយខ្សែ(ហៅផ្លូវដួងងៀប) ស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី៣ បានបើកការដ្ឋានស្ថាបនាឡើងវិញ - ពិធីសម្ភោធបើកការិយាល័យលក់ និងខុនដូគំរូររបស់គម្រោងវ៉ូអាស្តុន - ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ រិៈ​គន់​ចំពោះ​អ្នក​វិនិយោគ​នៅ​សមុទ្រ​ឈើ​​ - ព្រះរាជ​ពិធីបុណ្យ​អុំទូក ៣​ថ្ងៃ មាន​ប្រជាពលរដ្ឋ​ចូលរួម​ទស្សនា ៤.៧៥០.០០០ នាក់​ - សម្តេចតេជោ ហ៊ុន សែន សូមកុំជឿពាក្យភូតកុហកដោយក្រុមបំពុលសង្គមមួយចំនួនតូច - កាមេរ៉ាជាង២០០ទីតាំងត្រូវបានអាជ្ញាធរបំពាក់តាមដានមុខសញ្ញាខិលខូចក្នុងពិធីបុណ្យអុំទូក - ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យព្រះកេតុមាលា ដូចយកជីវិតឲ្យពេទ្យសាកល្បង និងពិសោធន៍ - ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ បានប្រកាសកិច្ចសហការ ជាដៃគូរជាមួយ ក្រុមបាល់ទាត់ Manchester City - ពិធីចុះហត្ថលេខា រវាងក្រុមហ៊ុន ម៉េង​លី ជេ​. គួច ជាមួយ ក្រុមហ៊ុន ICES Cambodia​នៅ​ប្រទេស​ថៃ
0

អភិបាលខណ្ឌពោធិ៍សែនជ័យប្រគល់រង្វាន់ម៉ូតូដល់សិស្សពូកែ

រាជធានីភ្នំពេញ ៖ អភិបាលខណ្ឌពោធិ៍សែនជ័យ បានណែនាំសិស្សានុសិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់រៀនសូត្រ ឲ្យកា្លយជាសិស្សល្អពូកែ ជាកូនល្អ និងពលរដ្ឋល្អ សំរាប់ប្រទេសជាតិ។

ប្រសាសន៍លើកឡើងបែបនេះនៅក្នុងពិធីថ្ងៃបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០១៩-២០២០ នៅវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេស ហ៊ុនសែនជម្ពូវ័ន នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកានេះ ។

លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានលើកឡើងទៀតថា ការខិតខំប្រឹងប្រែងរៀនសូត្រ គឺជាស្ពានសំរាប់ចំលង មនុស្សនីមួយៗឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង ក្នុងការស្វែងរកទិសដៅការងារល្អៗ ក្លាយជាថ្នាក់ដឹកនាំ សំរាប់ចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមជាតិឲ្យកាន់តែរីកចំរើនបន្ថែមទៀត (ដូចពាក្យចាស់ពោលថា វិជ្ជាជាអាហារ ប្រាជ្ញាគឺជាអាវុធ) ។ លោកបានបន្ថែមថា រាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់គុណភាព ដើម្បីសម្រិតសម្រាំងរកធនធានមនុស្សពិត ចំណេះវិជ្ជាពិត និងការងារពិត ដើម្បីអាចឆ្លើយតបបានទៅជាមួយនិងតម្រូវការអភិវឌ្ឍសង្គម។

ជាមួយនិងពីធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០១៩-២០២០ នេះ លោក ហែម ដារិទ្ធិ បានធ្វើការផ្តល់រង្វាន់លើកទឹកចិត្តជាម៉ូតូចំនួន ៤គ្រឿង ជូនដល់សិស្សានុសិស្ស ៤រូប ដែលទើបប្រលងជាប់មធ្យមសិក្សាទុតិយភូមិ សម័យប្រលងឆ្នាំ២០១៩ ដែលទទួលបាននិទ្ទេស A នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ។

ក្នុងនោះលោក ក៏បានផ្តល់រង្វាន់ ជាប៊ិច និងសៀវភៅ ជូនដល់សិស្សានុសិស្ស ដែលបានប្រលងជាប់ចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ផងដែរ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
Asian TV ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 0976775786 ឬ តាម Whatsapp : 0976775786 | Telegram : 0976775786 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន អាស៊ាន ធីវី | Asian TV | ទូរស័ព្ទ៖ 0976775786 | អ៊ីម៉ែល៖ prom.chomnan@gmail.com

សហការផ្តល់ព័ត៌មាន៖ 0976775786 | អ៊ីម៉ែល ៖ prom.chomnan@gmail.com