ទាន់ហេតុការណ៍
ទំព័រ​ប្រវត្តិសាស្ត្រ​ក្នុង​សករាជ​ថ្មី ​នៃ​សតវត្ស​ទី២១សម្រាប់​ខេត្ត​ព្រះសីហនុ​ ​ - កំណាត់ផ្លូវមួយខ្សែ(ហៅផ្លូវដួងងៀប) ស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី៣ បានបើកការដ្ឋានស្ថាបនាឡើងវិញ - ពិធីសម្ភោធបើកការិយាល័យលក់ និងខុនដូគំរូររបស់គម្រោងវ៉ូអាស្តុន - ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ រិៈ​គន់​ចំពោះ​អ្នក​វិនិយោគ​នៅ​សមុទ្រ​ឈើ​​ - ព្រះរាជ​ពិធីបុណ្យ​អុំទូក ៣​ថ្ងៃ មាន​ប្រជាពលរដ្ឋ​ចូលរួម​ទស្សនា ៤.៧៥០.០០០ នាក់​ - សម្តេចតេជោ ហ៊ុន សែន សូមកុំជឿពាក្យភូតកុហកដោយក្រុមបំពុលសង្គមមួយចំនួនតូច - កាមេរ៉ាជាង២០០ទីតាំងត្រូវបានអាជ្ញាធរបំពាក់តាមដានមុខសញ្ញាខិលខូចក្នុងពិធីបុណ្យអុំទូក - ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យព្រះកេតុមាលា ដូចយកជីវិតឲ្យពេទ្យសាកល្បង និងពិសោធន៍ - ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ បានប្រកាសកិច្ចសហការ ជាដៃគូរជាមួយ ក្រុមបាល់ទាត់ Manchester City - ពិធីចុះហត្ថលេខា រវាងក្រុមហ៊ុន ម៉េង​លី ជេ​. គួច ជាមួយ ក្រុមហ៊ុន ICES Cambodia​នៅ​ប្រទេស​ថៃ
0

​ព្រះនាង​តូច​ ​ជេន​ណា​ ​កាន់តែ​មាន​ការ​គាំទ្រ​ច្រើនក្នុងវិស័យសិល្បៈ​

តារាកម្ពុជា ៖ ​ពន្លក​សិល្បៈ​វ័យក្មេង​ជាច្រើន​រូប​បាន​ប្រឡូក​នៅ​ក្នុង​ង​វិស័យ​ខ្សែភាពយន្ត​ ​ហើយ​ទទួល​បានការ​គាំទ្រ​មិនចាញ់​សិល្បៈ​ករ​រៀមច្បង​នោះ​ទេ​។​ ​ចំណែក​នៅក្នុង​វិស័យ​ចម្រៀង​វិញ​ក៏​មិន​ខុសគ្នា​ប៉ុន្មាន​នោះ​ដែរ​ ​មាន​តារាចម្រៀង​វ័យក្មេង​មិន​តិច​នាក់​នោះ​ទេ​ ​បាន​កំពុង​ទទួល​បាន​ប្រជាប្រិយ​ភាព​។​ ​ក្នុង​នោះ​ ​ពន្លក​សិល្បៈ​ចម្រៀង​វ័យក្មេង​ជាប់​ខ្សែ​រាជវង្ស​ ​ព្រះនាង​តូច​ ​ជេន​ ​ណា​ ​មាន​ទេពកោសល្យ​ ​ទាំង​ការ​សម្តែង​ ​និង​មាន​ទឹកដម​សំនៀង​ពិរោះ​ ​ហើយ​មាន​សមត្ថភាព​អាច​ច្រៀង​ជា​ភាសាបរទេស​បាន​យ៉ាង​ល្អ​ថែមទៀត​ផង​។​

​ព្រះនាង​តូច​ ​ជេន​ណា​ ​ចាប់តាំងពី​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ ​រហូតមកដល់​ពេលនេះ​ ​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ ​តែងឃើញ​ត្រូវ​បាន​អញ្ជើញ​ចូលរួម​ក្នុង​វេ​ទិ​កា​ផ្សេង​ៗ​ ​រួម​ទាំង​កម្មវិធី​មង្គលការ​តា​រា​ល្បី​ៗ​ផង​ដែរ​។​
​ព្រះនាង​តូច​មិន​ត្រឹមតែ​សម្រស់​ស្រស់​ស្អាត​គួរឲ្យ​ស្រលាញ់​ប៉ុណ្ណោះទេ​ ​ថែមទាំង​មាន​សមត្ថភាព​ក្នុង​វិស័យ​សិល្បៈ​ជាច្រើន​ទៀត​ ​ដូចជា​ ​ដើរ​ម៉ូត​ ​សម្តែង​ ​និង​ច្រៀង​ចម្រៀង​ទាំង​សម័យ​ ​និង​ប្រពៃណី​យ៉ាង​ពិរោះ​រណ្តំ​។​

​ស្ទើរគ្រប់​បទ​ប្រពៃណី​ដែល​ ​ជេន​ណា​ ​បកស្រាយ​តែង​មានការ​គាំទ្រ​ខ្លាំង​ ​ជាពិសេស​ ​ពេលនេះ​ ​ព្រះនាង​តូច​ ​បាន​ចេញ​បទចម្រៀង​ចង្វាក់​ប្រពៃណី​មួយ​បទ​ ​មាន​ចំណងជើង​ ​«​ឆ្នាំនេះ​ពេញក្រមុំ​»​។​
ចម្រៀង​មួយ​បទ​នេះ​មាន​ហ្វេ​នៗ​ជា​ច្រើន​ៗ​បាន​និយាយ​ថា​ ​នៅក្នុង​ការ​បកស្រាយ​ចម្រៀង​មួយ​បទ​នេះ​ ​ព្រះនាង​តូច​មិន​ត្រឹមតែ​មាន​កាយ​វិ​កា​ក្រ​ម៉ិ​ចក្រ​មើម​ ​គួរឲ្យ​ស្រលាញ់​ប៉ុណ្ណោះទេ​ ​សម្លេង​ផ្អែម​ពិរោះ​ស្រទន់​។​

​ក្រោយពី​បទ​ ​«​ឆ្នាំនេះ​ពេញក្រមុំ​»​ ​បាន​បង្ហាញ​នៅ​លើ​បណ្តាញ​សង្គម​ភ្លាម​នោះ​ ​ធ្វើឲ្យ​ប្រិយមិត្ត​ ​ក៏​ដូច​ជា​ហ្វេ​នៗ​របស់​ព្រះនាង​តូច​ជាច្រើន​ ​មិន​ត្រឹមតែ​បង្ហាញ​ពី​ការ​ពេញចិត្ត​នៅក្នុង​ចម្រៀង​មួយ​បទ​នេះ​ប៉ុណ្ណោះទេ​ ​ថែមទាំង​មានការ​ចុច​ពេញចិត្ត​(​Like​)​ ​និង​ចែករំលែក​យ៉ាងច្រើន​ក្នុងរយៈពេល​ខ្លី​៕​

Filed in: សិល្បៈកម្សាន្ត

Leave a Reply

Submit Comment
Asian TV ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 0976775786 ឬ តាម Whatsapp : 0976775786 | Telegram : 0976775786 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន អាស៊ាន ធីវី | Asian TV | ទូរស័ព្ទ៖ 0976775786 | អ៊ីម៉ែល៖ prom.chomnan@gmail.com

សហការផ្តល់ព័ត៌មាន៖ 0976775786 | អ៊ីម៉ែល ៖ prom.chomnan@gmail.com