ទាន់ហេតុការណ៍
មជ្ឈមណ្ឌលវេជ្ចសាស្រ្តឯកទេសសិង្ហបុរី SSMC បានរៀបចំសិក្ខាសាលាស្ដីពីបញ្ហាសុខភាព - ក្មេងស្រី៤នាក់នៅ វិទ្យាល័យផ្សារដើមថ្កូវ បញ្ចប់រឿងត្រឹមអប់រំធ្វើកិច្ចសន្យាសងសំណង ២ពាន់ដុល្លារ - សម្តេចតេជោ ស្នើស្ថាប័នព័ត៌មាន-អ្នកព័ត៌មាន ធ្វើជាស្ពានចម្លងការពិត រវាងរាជរដ្ឋាភិបាល នឹងប្រជាពលរដ្ឋ - សម្តេចតេជោ ហ៊ុន សែន ដាក់ចេញពាក្យស្លោក អ្នកសារព័ត៌មាន "កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត" - អ្នកសារព័ត៌មានត្រូវបានការពារក្តីដោយមេធាវីរបស់សម្តេចតេជោផ្ទាល់ - សម្តេចតេជោ​ ហ៊ុន​ សែន​ បានប្រកាស​ថ្កោលទោស​ដាច់ខាត​ចំពោះជនណា​ដែលប្រមាថ​ដល់ភរិយា​ និងកូន​ - ម្តាយតារាសម្តែងពេជ្រ សូលីកា សម្លាប់ប្រុសស្នេហ៏ ជាស្រីដូចគ្នា ផ្តើមឡើងដោយសាររឿងប្រចណ្ឌ័ - មានការលាក់បាំង ករណីស្រូបមនុស្សម្នាក់ ចូលទុយោបូមខ្សាច់ បណ្ដាលឱ្យស្លាប់ នៅខណ្ឌមានជ័យ - អភិបាលខេត្តកំពង់ឆ្នាំង ធ្វើពិធីឡើងគេហដ្ឋានថ្មី តែទំនងជឿតាមគ្រូហោខ្លាំង - ​ទឹកឃ្មុំ​ ​មាន​រសជាតិ​ផ្អែម​បែប​ធម្មជាតិ​ ​ល្អ​សម្រាប់​សុខភាព​
0

សម្តេចតេជោ ហ៊ុន សែន ចែកសញ្ញាបត្រជូនដល់និស្សិតជ័យលាភី ជាង៤០០០នាក់ នៃសាកលវិទ្យាល័យបៀលប្រាយ

រាជធានីភ្នពេញ ៖ ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រជូនដល់និស្សិតជ័យលាភី ជាង៤០០០នាក់ នៃសាកលវិទ្យាល័យបៀលប្រាយ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ នាព្រឹកថ្ងៃទី២២ តុលានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដកសិទ្ធិវិនិយោគលើការប្រមូលសំរាមរបស់ ក្រុមហ៊ុនស៊ីនទ្រីទាំងស្រុង ដើម្បីយកទៅឲ្យសាលារាជធានីភ្នំពេញគ្រប់គ្រងជំនួសវិញ។ ស៊ីនទ្រីមិនអាចគ្រប់គ្រងការប្រមូលសំរាមបានទាំងស្រុងនោះទេ ដោយសាររាជធានីភ្នំពេញត្រូវបានពង្រីកកាន់តែធំ ស្របពេលចំនួនសំរាមនៅរាជធានីភ្នំពេញបានកើនដល់ជាង៣០០០តោនក្នុងមួយថ្ងៃ។ សម្តេចតេជោ បានបញ្ជាឲ្យអភិបាលរាជធានីភ្នំពេញ រៀបចំកិច្ចប្រជុំជាមួយប្រធានក្រុមប្រឹក្សារាជធានី ឯ.ឧ ប៉ា សុជាតិវង្ស ដើម្បីរៀបចំដំណើរការនៃការគ្រប់គ្រងនេះ។ បើតាមសម្តេចតេជោ ក្រោយគ្រប់គ្រងបានល្អហើយ រាជរដ្ឋាភិបាលនឹង ដាក់ឲ្យក្រុមហ៊ុនឯកជនដេញថ្លៃឡើងវិញ ដោយអាចបែងចែកជា៣ទៅ៤តំបន់ ដើម្បីគ្រប់គ្រងប្រុមូលសំរាមឲ្យមានប្រសិទ្ធភាព។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា នឹងមិនឲ្យក្រុមហ៊ុនស៊ីនទ្រីខាតបង់ថវិកានោះទេ ដោយរដ្ឋនឹង ធ្វើការទិញយក ទាំងរថយន្ត ទាំងកម្មករ និងរចនាសម្ព័ន្ធទាំងស្រុងរបស់ស៊ីន ទ្រី ដើម្បីដំណើរការប្រមូលសំរាមនៅភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមទុកដាក់ វេចខ្ចប់ និងបោះចោលសំរាមឲ្យបានត្រឹមត្រូវ ដើម្បីបរិស្ថានស្អាតទីក្រុងស្អាត គ្មានសំរាមហើរតាមខ្យល់។ រាជរដ្ឋាភិបាលកំពុងគិតគូក្នុងការកែច្នៃ សំរាមឲ្យទៅជាថាមពលអគ្គិសនី បើទោះបីត្រូវបង់ខាតក៏ដោយ។

ទន្ទឹមនឹងនេះ សម្តេចបានកោតសរសើរ ដល់ លោក អ៉ីន វីរជាតិ ប្រធានក្រុមប្រឹក្សាភិបាល និងសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិតទាំងអស់នៃ សាកលវិទ្យាល័យបៀលប្រាយ ដែលបានយកចិត្តទុកដាក់ខិតខំ បង្រៀន និងរៀន ទទួលបានជ័យលាភីនៅថ្ងៃនេះ។





Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
Asian TV ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 0976775786 ឬ តាម Whatsapp : 0976775786 | Telegram : 0976775786 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន អាស៊ាន ធីវី | Asian TV | ទូរស័ព្ទ៖ 0976775786 | អ៊ីម៉ែល៖ prom.chomnan@gmail.com

សហការផ្តល់ព័ត៌មាន៖ 0976775786 | អ៊ីម៉ែល ៖ prom.chomnan@gmail.com