ទាន់ហេតុការណ៍
មជ្ឈមណ្ឌលវេជ្ចសាស្រ្តឯកទេសសិង្ហបុរី SSMC បានរៀបចំសិក្ខាសាលាស្ដីពីបញ្ហាសុខភាព - ក្មេងស្រី៤នាក់នៅ វិទ្យាល័យផ្សារដើមថ្កូវ បញ្ចប់រឿងត្រឹមអប់រំធ្វើកិច្ចសន្យាសងសំណង ២ពាន់ដុល្លារ - សម្តេចតេជោ ស្នើស្ថាប័នព័ត៌មាន-អ្នកព័ត៌មាន ធ្វើជាស្ពានចម្លងការពិត រវាងរាជរដ្ឋាភិបាល នឹងប្រជាពលរដ្ឋ - សម្តេចតេជោ ហ៊ុន សែន ដាក់ចេញពាក្យស្លោក អ្នកសារព័ត៌មាន "កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត" - អ្នកសារព័ត៌មានត្រូវបានការពារក្តីដោយមេធាវីរបស់សម្តេចតេជោផ្ទាល់ - សម្តេចតេជោ​ ហ៊ុន​ សែន​ បានប្រកាស​ថ្កោលទោស​ដាច់ខាត​ចំពោះជនណា​ដែលប្រមាថ​ដល់ភរិយា​ និងកូន​ - ម្តាយតារាសម្តែងពេជ្រ សូលីកា សម្លាប់ប្រុសស្នេហ៏ ជាស្រីដូចគ្នា ផ្តើមឡើងដោយសាររឿងប្រចណ្ឌ័ - មានការលាក់បាំង ករណីស្រូបមនុស្សម្នាក់ ចូលទុយោបូមខ្សាច់ បណ្ដាលឱ្យស្លាប់ នៅខណ្ឌមានជ័យ - អភិបាលខេត្តកំពង់ឆ្នាំង ធ្វើពិធីឡើងគេហដ្ឋានថ្មី តែទំនងជឿតាមគ្រូហោខ្លាំង - ​ទឹកឃ្មុំ​ ​មាន​រសជាតិ​ផ្អែម​បែប​ធម្មជាតិ​ ​ល្អ​សម្រាប់​សុខភាព​
0

ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ចាប់​ពីថ្ងៃ​ទី០១​​ ដល់​​ ថ្ងៃទី​០៧​ ខែ​វិច្ឆិកា​

ក្រសួងធនធានទឹក និងឧតុនិយម ៖ តាមមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែល iDol Media ទទួលបាននៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ ឱ្យដឹងថា​ កម្ពុជានឹងទទួលឥទ្ធិពលសម្ពាធទាបសកម្ម ធ្វើឲ្យមានភ្លៀងធ្លាក់រាយប៉ាយជាបន្ដបន្ទាប់ ក្នុងតំបន់វាលទំនាកណ្ដាល និងតំបន់មាត់សមុទ្រ ក្នុងកម្រិតបង្គួរទៅច្រើន ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

ក្រសួងធនធានទឹក និងឧតុនិយម បានពន្យល់ថា ការព្យាករណ៍សម្ពាធទាបសកម្មនេះ នឹងវិវត្តខ្លួនជាលំដាប់ទៅជាកូនព្យុះ (Tropical Storm) ទី២២ មានឈ្មោះថា ម៉ាត់ម៉ូ (MATMO) ហើយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ កូនព្យុះនេះ នឹងធ្វើដំណើរទៅដល់ភាគខាងត្បូងវៀតណាម ហើយនឹងបន្ថយឥទ្ធិពលរបស់វាទៅជាសម្ពាធទាបសកម្ម (Active Low) វិញ នៅពេលធ្វើដំណើរកាត់លើភាគខាងត្បូងកម្ពុជា នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩។​

សញ្ញាអាកាសធាតុខាងលើនេះ​ សូមបងប្អូនប្រជាពលរដ្ឋជ្រាបជាដំណឹង ជាពិសេស ក្រុមអ្នកនរសាទ​ ក្រុមអ្នកធ្វើដំណើរតាមទូក ការណូត និងជលយានតូចៗ សូមប្រុងប្រយ័ត្នផង៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
Asian TV ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 0976775786 ឬ តាម Whatsapp : 0976775786 | Telegram : 0976775786 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន អាស៊ាន ធីវី | Asian TV | ទូរស័ព្ទ៖ 0976775786 | អ៊ីម៉ែល៖ prom.chomnan@gmail.com

សហការផ្តល់ព័ត៌មាន៖ 0976775786 | អ៊ីម៉ែល ៖ prom.chomnan@gmail.com