ទាន់ហេតុការណ៍
ទំព័រ​ប្រវត្តិសាស្ត្រ​ក្នុង​សករាជ​ថ្មី ​នៃ​សតវត្ស​ទី២១សម្រាប់​ខេត្ត​ព្រះសីហនុ​ ​ - កំណាត់ផ្លូវមួយខ្សែ(ហៅផ្លូវដួងងៀប) ស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី៣ បានបើកការដ្ឋានស្ថាបនាឡើងវិញ - ពិធីសម្ភោធបើកការិយាល័យលក់ និងខុនដូគំរូររបស់គម្រោងវ៉ូអាស្តុន - ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ រិៈ​គន់​ចំពោះ​អ្នក​វិនិយោគ​នៅ​សមុទ្រ​ឈើ​​ - ព្រះរាជ​ពិធីបុណ្យ​អុំទូក ៣​ថ្ងៃ មាន​ប្រជាពលរដ្ឋ​ចូលរួម​ទស្សនា ៤.៧៥០.០០០ នាក់​ - សម្តេចតេជោ ហ៊ុន សែន សូមកុំជឿពាក្យភូតកុហកដោយក្រុមបំពុលសង្គមមួយចំនួនតូច - កាមេរ៉ាជាង២០០ទីតាំងត្រូវបានអាជ្ញាធរបំពាក់តាមដានមុខសញ្ញាខិលខូចក្នុងពិធីបុណ្យអុំទូក - ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យព្រះកេតុមាលា ដូចយកជីវិតឲ្យពេទ្យសាកល្បង និងពិសោធន៍ - ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ បានប្រកាសកិច្ចសហការ ជាដៃគូរជាមួយ ក្រុមបាល់ទាត់ Manchester City - ពិធីចុះហត្ថលេខា រវាងក្រុមហ៊ុន ម៉េង​លី ជេ​. គួច ជាមួយ ក្រុមហ៊ុន ICES Cambodia​នៅ​ប្រទេស​ថៃ
0

វត្តភ្នៀតសិម្ពលី រងការរិៈគន់ពីប្រជាពលរដ្ឋថាបាន ស្តាស្រះ បន្លំជីកដីលក់

រាជធានីភ្នំពេញ » មិនក្រោម២ឆ្នាំនោះទេ ដែលក្រុមឈ្មួញទុច្ចរិតបានជីកដីលក់ ក្រោមទំរង់ ស្តាស្រះមួយកន្លែង នៅពីចំហៀងវត្តភ្នៀតសិម្ពលី ដែលមានទីតាំងស្ថិតនៅ ភូមិស្វាយ សង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ការស្តាស្រះនេះ តាមប្រភពសុំមិនបញ្ចេញឈ្មោះ បានប្រាប់ថាគឺមានការស្នើសុំ ពីចៅអធិការវត្ត ដើម្បីយកទៅចាក់ទីធ្លាវត្ត តែជាង១ឆ្នាំ មកនេះប្រជាពលរដ្ឋសង្កេតឃើញថា ពួកឈ្មួញ បានយកដីនេះទៅលក់អោយផ្ទះល្វែង ដីឡូតិ៍ និង វិឡាកូនកាត់ជាដើម។

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ ក្រុមការងារ បានចុះផ្តិតរូបភាពផ្ទាល់ គឺស្រះនេះ ជីកមិនក្រោម១០ហិកតា និង មានជំរៅមិនក្រោម ២០ម៉ែត្រ នោះទេ ហើយការដឹកជញ្ជូនពួកគេ ទៀតសោត គឺមានលក្ខណ:ជិះសេះលែងដៃ ពោលគឺមិនគោរពអ្វីដែលហៅបទដ្ឋានបច្ចេកទេស។

ពាក់ព័ន្ធឈ្មួញទុច្ចរិត បន្លំដូចត្រីងៀតឆ្លៀតពងនេះ ឯកឧត្តម ហេង ចាន់ធួន រដ្ឋលេខាធិការ ក្រសួងរ៉ែ និង ថាមពល បានបញ្ជាក់ប្រាប់តាមទូរស័ព្ទថា ដោយសារទីតាំងនោះ លោកសុំស្តារស្រះ ។ ប៉ុន្តែអាចម៌ដីមួយចំនួនលោក យកទៅចាក់បំពេញក្នុងវត្ត និង ផ្លូវមួយចំនួនក្នុងឃុំ ។ ដោយឡែកដី ដែលគាត់យក ទៅធ្វើអាជីវកម្ម ក្រសួងតំរូវអោយគាត់បង់សួយសារ កាតព្វកិច្ចជូនរដ្ឋ ។ ឯកឧត្តម បន្ថែមថា ដោយសាររណ្តៅដីនេះ មិនមានអាជ្ញាបណ្ណ នោះក្រសួងនឹងធ្វើការពិន័យទៅតាមច្បាប់ ។

ទាក់ទិនទៅនឹងបញ្ហានេះក្រុមការងារក៏បានទៅដល់វត្តដើម្បីសុំការបំភ្លឺពីចៅអធិការវត្ត ប៉ុន្តែលោកមិននៅ លោកនិមន្តទៅបរទេស(ប្រទេសថៃ)។

ទោះជាយ៉ាងណា ប្រជាពលរដ្ឋ ស្នើអោយក្រសួងមានសមត្ថកិច្ច មានវិធានការតឹងរឹង និង ច្បាស់លាស់ ។ ពោលគឺ កុំអោយឈ្មួញទុច្ចរិត ឆ្លៀតឪកាស ដដែលៗ ក្នុងការប្រើវិធីស្តាស្រះ បំលែងទៅជាជីកដីលក់យ៉ាងអាណាធិបតេយ្យ ។


Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
Asian TV ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 0976775786 ឬ តាម Whatsapp : 0976775786 | Telegram : 0976775786 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន អាស៊ាន ធីវី | Asian TV | ទូរស័ព្ទ៖ 0976775786 | អ៊ីម៉ែល៖ prom.chomnan@gmail.com

សហការផ្តល់ព័ត៌មាន៖ 0976775786 | អ៊ីម៉ែល ៖ prom.chomnan@gmail.com