ទាន់ហេតុការណ៍
ប្តឹងប្រហែល៣ឆ្នាំតែមិនទាន់ទទួលលទ្ធផល រឿងជីកកាយរណ្តៅដី សាងសង់អគារខុនដូរកម្ពស់២០ជាន់បណ្តាលឲ្យប្រេះបាក់ស្រុត ផ្ទះរបស់គាត់ - ពិធីបើកយុទ្ធនាការ​ឃោសនា​ការ​បោះឆ្នោត អាណត្តិទី៦ នៅ​ស្រុក​កណ្តាល​ស្ទឹង ខេត្តកណ្តាល - ​បទល្មើស​នាំចូល​ទំនិញ​រត់ពន្ធ​មាន​រថយន្ត​ចង្កូត​ស្តាំ​ជាដើម បាន​បន្ត​កើត​មាន​តាម​ព្រំដែន​ខេត្តបន្ទាយមានជ័យ​ - ប្រជាពលរដ្ឋ​មកពី​ខេត្ត​កំពង់ចាម តំណាងឲ្យ​៣០​គ្រួសារ ស្នើ​ដល់​អគ្គិសនី​កម្ពុជា​ផ្តល់​ប្រាក់​សំណង ដោយសារ​ការសង់​បង្គោល​ភ្លើង​ប៉ះចំ​ដី​ពួកគាត់ - នៅ​ព្រឹក​នេះ ពលរដ្ឋ​២៩២​គ្រួសារ ដាក់​ញត្តិ​ស្នើ​សុំ​អន្តរាគមន៍​ពី​សម្តេច​តេជោ ប្រឆាំង​ក្រុមហ៊ុន​ហេង អភិវឌ្ឍន៍ របស់​លោកស្រី​ឧកញ៉ា សៀង ចាន់​ហេង​ - លោកវុ​ធ កំពុង​ល្បីឈ្មោះ នាំ​ឈើ​ចេញ តាម​ច្រក ការ៉េ​៩ និង ១១៥ នាំអោយ​លោក​សៅ សុខា ឈើ​ក្បាល ? - គណ​:​ប្រតិភូ​ចំនួន ១០ រូប ដឹកនាំ​ដោយ​លោក ជិន ឌឹ​ក​ធិ​ច អនុប្រធាន​មន្ទី​មហាផ្ទៃ និង​ជា ប្រធាន​គណ​:​កម្ម​ការ​សាសនា​ខេត្ត​បី​ញ ហ្សឿ​ង ជា​ប្រធាន​គណ​:​ប្រតិភូ អញ្ជើញ​ក្រាប​ថ្វាបបង្គំ​គាល់ សម្តេចព្រះ​អភិ​សិរី​សុគន្ធា​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត បួ​រ គ្រី សម្តេចព្រះ​មហាសង្ឃរាជ នៃ​គណ​:​ធម្មយុត្តិ​ក​និនាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ប្រជាពលរដ្ឋ ចំនួន​២៦០​គ្រួសារ​បច្ចុប្បន្ន​រស់នៅ​ក្នុងភូមិ ធំ​ខាងត្បូង ភូមិធំ​ខាងជើង ភូមិ​ត្រពាំង​ស្នោ ភូមិ​បឹង ភូមិ​ព្រៃ​ពង្រ និង​ភូមិ​វែង ស​សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ មានទុក្ខ​កង្វល់​ដោយ​មាន​ចលនា​ក្រុម​ប្រមូល​ដី​លក់​ឲ្យ​ក្រុមហ៊ុន​ចិន​តៃវ៉ាន់​ - ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​៦​នាក់​និង​រិបអូស​កុំព្យូទ័រ​ជា​ង​20​គ្រឿង​ខណៈ​បង្គ្រាប​ទីតាំង​ល្បែង​ហ្គាម​អន​ឡាញ​អិន​ធើ​ណិ​ត​មួយកន្លែង - សិប្បកម្ម​កែច្នៃ​គ្រឿង​សង្ហា​រឹម​មួយកន្លែង​ត្រូវ​កម្លាំង​ជំនាញ​ចុះ​បង្ក្រាប​និង​រិបអូស​
0

​បទល្មើស​នាំចូល​ទំនិញ​រត់ពន្ធ​មាន​រថយន្ត​ចង្កូត​ស្តាំ​ជាដើម បាន​បន្ត​កើត​មាន​តាម​ព្រំដែន​ខេត្តបន្ទាយមានជ័យ​

​ខេត្ត​បន្ទាយមានជ័យ​៖ មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​បន្ទាយមានជ័យ បាន​អះអាង​ថា បទល្មើស​នាំចូល​ទំនិញ​គេច​ពន្ធ​ជាច្រើន​ប្រភេទ​រួម​ទាំង​អាហារ​ត្រី​សាច់​គ្រប់​ប្រភេទ ភេសជ្ជៈ​កំប៉ុង​-​ដប សម្ភារៈ​សំអាងការ ម៉ូតូ​សេរី​ទំនើប គ្រឿង​អេឡិចត្រូវនិច​- គ្រឿង​សង្ហារឹម សម្ភារៈ​សំណង់ និង​រថយន្ត​គេចពន្ធ​ជាដើម ត្រូវ​ឈ្មួញ​បន្ត​នាំ​ចូល​តាម​ច្រក​ព្រំដែន​កម្ពុជា​-​ថៃ​ខេត្តបន្ទាយមានជ័យ​។​

​ពលរដ្ឋ​បន្តថា ជាក់ស្តែង កាលពី​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៨ មន្ត្រី​គយ​ចល័ត​ក្រសួង និង​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​សេរី​សោ​ភ​ណ្ឌ បាន​សហការ​គ្នា​ចុះ​បង្ក្រាប និង​ឃាត់​រថយន្ត​ម៉ាក HINO ពណ៌​ស ពាក់​ស្លាក​លេខ​ចង្កូត​ស្តាំ SR-០៣២៦ ជា​ប្រភេទ​រថយន្ត​ចង្កូត​ស្តាំ​១​គ្រឿង ដែល​ឈ្មួញ​នាំចូល​មកពី​ប្រទេស​ថៃ​តាម​ច្រកព្រំដែន​ខេត្ត​បន្ទាយមានជ័យ​។​

​ប្រភព​ដដែល​បានឲ្យដឹងថា រាល់ថ្ងៃ​នេះ​នៅ​គ្រា​ពេលវេលា នៃ​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ ខឹង​ខិតជិត​ចូលមក​ដល់ គេ​សង្កេតឃើញ ទំនិញ​គេច​ពន្ធ​គ្រប់​ប្រភេទ បាន​បន្ត​នាំ​ចូល​តាម​ច្រក​ព្រំដែន​កម្ពុជា​-​ថៃ នៃ​មូលដ្ឋាន​ខេត្ត​បន្ទាយ​មានជ័យ​យ៉ាង​អនាធិបតេយ្យ​។ ហើយ​ថា ករណីនេះ មន្ត្រី​គយ​ចល័ត​ក្រសួង បាន​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​សេរី​សោ​ភណ្ឌ ចុះ​ឆ្មក​ចាប់​បាន​រថយន្ត​ធុន​ធំ​ចង្កូត​ស្តាំង ដែល​ឈ្មួញ​នាំ​ចូល​ខុសច្បាប់​១​គ្រឿង​ខាងលើ​នេះ បាន​នាំ​ឲ្យ​បែក​រឿង​អាស្រូវ​ឃុបឃិត​របស់​មន្ត្រី​ជំនាញ នៅ​តាម​ច្រកព្រំដែន​ជាថ្មីទៀត​។​

​ពលរដ្ឋ​ថា បើ​មិន​មាន​ការឃុបឃិត​គ្នា រវាង​ឈ្មួញ​ល្មើស ជាមួយ​មន្ត្រី​ជំនាញ​ប្រចាំការ​នៅ​តាម​ចក្រ​ក​ព្រំដែន​ទេ គឺ​ទំនិញគេចពន្ធ​គ្រប់​ប្រភេទ ដែល​ឈ្មួញ​នាំចូល​ពី​ប្រទេស​ថៃ ចូលមក​កម្ពុជា​ជា​បន្តបន្ទាប់​មក​នេះ គឺ​មិន​អាច​ធ្វើ​សកម្មភាព​បាន​ទេ​។ វា​ទាល់តែ​មាន​ការអនុញ្ញាត​ពី​មន្ត្រី​ជំនាញ​ប្រចាំការ​នៅ​តាម​ច្រកព្រំដែន​នី​មួយៗ ទើប​អាច​នាំ​ចូល​ទំនិញ​គេច​ពន្ធ​ទាំងនោះ​បាន​ដោយ​រលូន​។​

​ត្រង់​ចំណុច​នេះ ប្រជាពលរដ្ឋ​អះអាងថា រាល់ថ្ងៃនេះ​គេ​ឃើញ​មាន​ទំនិញ​គេច​ពន្ធ​គ្រប់​ប្រភេទ បាន​បន្ត​នាំ​ចូល​ពី​ប្រទេស​ថៃ ចូលមក​កម្ពុជា តាម​ច្រកព្រំដែន​ខេត្ត​បន្ទាយមានជ័យ​អនាធិបតេយ្យ​ដដែល​។ ក្នុងនោះ​ក៏​មាន​ប្រភេទ​រថយន្ត​ធុន​ធំ ចង្កូត​ស្តាំ​អត់​ច្បាប់​ដែល​មន្ត្រី​គយ​ចល័ត​ចាប់​បាន​កាលពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា​ជា​តឹកតាង​ស្រាប់​។​

​ប្រភព​បានឲ្យដឹង​ទៀតថា មុន​ត្រូវ​កម្លាំង​ជំនាញ​គយ​ចល័ត​ក្រសួង ចុះ​សហការ​ចាប់​បាន​រថយន្ត​ធំ​ចង្កូត​ស្តាំ​១​គ្រឿង​ខាងលើ​នេះ គឺ​ពីដំបូង​គេ​ឃើញ​រថយន្ត​នោះ បាន​បើកបរ​នៅ​ចំណុច​ផ្លូវ​លេខ​៥៨ ស្ថិតនៅ​ភូមិ​ចំកា​រគរ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក និង​បន្ត​ធ្វើ​ដំណើរ​ឆ្ពោះ​មក​ក្រុង​សេរី​សោ​ភណ្ឌ ខេត្ត​បន្ទាយមានជ័យ​។​

​ទាក់ទិន​បញ្ហា​នេះ លោក​វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​សេរី​សោភ្ឌណ បានឲ្យដឹងថា រថយន្ត​ធុន​ធំ ចង្កូត​ស្តាំង​នាំ​ចូល​ខុសច្បាប់​ពី​ប្រទេស​ថៃ ចូលមក​កម្ពុជា ហើយ​ត្រូវ​សមត្ថកិច្ច​កងរាជអាវុធហត្ថ របស់លោក សហការ​ចាប់​បាន កាលពី​ថ្ងៃ​ទី​២៥ ខែមិថុនា​។ ពេលនេះ បាន ប្រគល់​ជូន​អង្គភាព​ការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់គេច​ពន្ធ​តំបន់​៥ នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ប្រចាំ​ខេត្ត​បន្ទាយមានជ័យ ឬ​ហៅ​ថា​គយ​ចល័ត​ក្រសួង ដើម្បី​បន្ត​នីតិវិធី​ច្បាប់​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
Asian TV ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 0976775786 ឬ តាម Whatsapp : 0976775786 | Telegram : 0976775786 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន អាស៊ាន ធីវី | Asian TV | ទូរស័ព្ទ៖ 0976775786 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 0976775786 | អ៊ីម៉ែល ៖ mailtobot@gmail.com