ទាន់ហេតុការណ៍
ប្តឹងប្រហែល៣ឆ្នាំតែមិនទាន់ទទួលលទ្ធផល រឿងជីកកាយរណ្តៅដី សាងសង់អគារខុនដូរកម្ពស់២០ជាន់បណ្តាលឲ្យប្រេះបាក់ស្រុត ផ្ទះរបស់គាត់ - ពិធីបើកយុទ្ធនាការ​ឃោសនា​ការ​បោះឆ្នោត អាណត្តិទី៦ នៅ​ស្រុក​កណ្តាល​ស្ទឹង ខេត្តកណ្តាល - ​បទល្មើស​នាំចូល​ទំនិញ​រត់ពន្ធ​មាន​រថយន្ត​ចង្កូត​ស្តាំ​ជាដើម បាន​បន្ត​កើត​មាន​តាម​ព្រំដែន​ខេត្តបន្ទាយមានជ័យ​ - ប្រជាពលរដ្ឋ​មកពី​ខេត្ត​កំពង់ចាម តំណាងឲ្យ​៣០​គ្រួសារ ស្នើ​ដល់​អគ្គិសនី​កម្ពុជា​ផ្តល់​ប្រាក់​សំណង ដោយសារ​ការសង់​បង្គោល​ភ្លើង​ប៉ះចំ​ដី​ពួកគាត់ - នៅ​ព្រឹក​នេះ ពលរដ្ឋ​២៩២​គ្រួសារ ដាក់​ញត្តិ​ស្នើ​សុំ​អន្តរាគមន៍​ពី​សម្តេច​តេជោ ប្រឆាំង​ក្រុមហ៊ុន​ហេង អភិវឌ្ឍន៍ របស់​លោកស្រី​ឧកញ៉ា សៀង ចាន់​ហេង​ - លោកវុ​ធ កំពុង​ល្បីឈ្មោះ នាំ​ឈើ​ចេញ តាម​ច្រក ការ៉េ​៩ និង ១១៥ នាំអោយ​លោក​សៅ សុខា ឈើ​ក្បាល ? - គណ​:​ប្រតិភូ​ចំនួន ១០ រូប ដឹកនាំ​ដោយ​លោក ជិន ឌឹ​ក​ធិ​ច អនុប្រធាន​មន្ទី​មហាផ្ទៃ និង​ជា ប្រធាន​គណ​:​កម្ម​ការ​សាសនា​ខេត្ត​បី​ញ ហ្សឿ​ង ជា​ប្រធាន​គណ​:​ប្រតិភូ អញ្ជើញ​ក្រាប​ថ្វាបបង្គំ​គាល់ សម្តេចព្រះ​អភិ​សិរី​សុគន្ធា​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត បួ​រ គ្រី សម្តេចព្រះ​មហាសង្ឃរាជ នៃ​គណ​:​ធម្មយុត្តិ​ក​និនាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ប្រជាពលរដ្ឋ ចំនួន​២៦០​គ្រួសារ​បច្ចុប្បន្ន​រស់នៅ​ក្នុងភូមិ ធំ​ខាងត្បូង ភូមិធំ​ខាងជើង ភូមិ​ត្រពាំង​ស្នោ ភូមិ​បឹង ភូមិ​ព្រៃ​ពង្រ និង​ភូមិ​វែង ស​សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ មានទុក្ខ​កង្វល់​ដោយ​មាន​ចលនា​ក្រុម​ប្រមូល​ដី​លក់​ឲ្យ​ក្រុមហ៊ុន​ចិន​តៃវ៉ាន់​ - ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​៦​នាក់​និង​រិបអូស​កុំព្យូទ័រ​ជា​ង​20​គ្រឿង​ខណៈ​បង្គ្រាប​ទីតាំង​ល្បែង​ហ្គាម​អន​ឡាញ​អិន​ធើ​ណិ​ត​មួយកន្លែង - សិប្បកម្ម​កែច្នៃ​គ្រឿង​សង្ហា​រឹម​មួយកន្លែង​ត្រូវ​កម្លាំង​ជំនាញ​ចុះ​បង្ក្រាប​និង​រិបអូស​
0

ប្រជាពលរដ្ឋ ចំនួន​២៦០​គ្រួសារ​បច្ចុប្បន្ន​រស់នៅ​ក្នុងភូមិ ធំ​ខាងត្បូង ភូមិធំ​ខាងជើង ភូមិ​ត្រពាំង​ស្នោ ភូមិ​បឹង ភូមិ​ព្រៃ​ពង្រ និង​ភូមិ​វែង ស​សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ មានទុក្ខ​កង្វល់​ដោយ​មាន​ចលនា​ក្រុម​ប្រមូល​ដី​លក់​ឲ្យ​ក្រុមហ៊ុន​ចិន​តៃវ៉ាន់​

សកម្មភាព ចលនា​ក្រុម​ប្រមូល​ដី​លក់​ឲ្យ​ក្រុមហ៊ុន​ចិនតៃវ៉ាន់​ដើម្បី​សាងសង់​រោងចក្រ ឲ្យ​កូនចៅ​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់​នោះ​ធ្វើការ​ក្នុង​រោងចក្រ ដែល​ពេលនោះ​ជនជាតិ​ចិន​មាន​ឈ្មោះ គួច គន​ចេញ ភេទ​ប្រុស ជា​ចៅ​កែ និង​ឈ្មោះ វាត់ សារី ភេទ​ស្រី ជា​អ្នក​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ជា​លាយលក្ខណ៍អក្សរ​ជាមួយ​រដ្ឋអំណាច​មូលដ្ឋាន ឃុំ ស្រុក បានប្រកាស​សន្យា​ផ្ទាល់មាត់​នៅក្នុង​អង្គប្រជុំ​កាល់ពី​ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​១៩៩៣ ថា​ប្រសិន​ក្នុង​រយះពេល​៣ ទៅ ៥​ឆ្នាំ បើ​មិន​ធ្វើ​អាជីវកម្ម និង​អភិវឌ្ឍន៍ រឺ​សាងសង់​រោងចក្រ​នៅលើ​ទឹកដី​ទំហំ​២០០​ហិកតា ដែល​ចិនតៃវ៉ាន់​បាន​ទិញ ក្រុមហ៊ុន​នឹង​ប្រគល់​ដី​ដី​ឲ្យ​ប្រជាពលរដ្ឋ​វិញ​ដោយ​គ្មាន​តវ៉ា​ឡើយ ចាប់តាំងពី​ថ្ងៃ​នោះ​មក មិនដែល​ឃើញ​ពួក​ចិនតៃវ៉ាន់​នោះ​មក​អះអាង​ដី​ទាំងនោះ​ថា​ជា​ដី​របស់​ខ្លួន​ម្តងណា​ឡើយ ដោយសារ​ការទិញ​លក់​មិន​ពិត​ប្រា​ដក ។​

​ចាប់តាំងពី​ក្រុមហ៊ុន​ចិន ថា​ទិញ​ដី​នោះ​រហូត​ដល់​ពេល​នេះ​មក​ពុំ​ឃើញ​ក្រុមហ៊ុន​ចិនតៃវ៉ាន់​មក​អភិវឌ្ឍន៍​រោងចក្រ រឺ​ក៏​ធ្វើ​អ្វី​ផ្សេង​ទៀត និង​ពុំ​ព្រម​ប្រគល់​លុយ​ថ្លៃ​ដី​គ្រប់​ចំនួន​ឲ្យ​ប្រជាពលរដ្ឋ​ឡើយ ប៉ុន្តែ​អនុញ្ញាតិឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ស្រែ​ចំការ​បាន​ធម្មតា (​ពោល​គឺ​រហូត​មកដល់​ឆ្នាំ​២០១៨ )​។​

​កាលពី​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០០៥ មាន​ក្រុមអ្នកមានអំណាច​បានមក​អះអាងថា​ជា​ដី​របស់​គេ និង​យក​កម្លាំង​ប្រដាប់អាវុធ រួម​មាន​នគរបាល​ខេត្ត​កណ្តាល បង្ខំ​គំរាម​បាន​មក​ការពារ អ្នក​វាស់វែង និង​ដក​ដី​ពី​ប្រជាពលរដ្ឋ បន្ទាប់​មក​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ដី​ក៏​បាន​លើកគ្នា​មក​តវ៉ា​ធ្វើឲ្យ​ក្រុម​នោះ​បាត់​មុខទៅវិញ ។​

​នៅ​ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០១២ បែរជា​មាន​ពាក្យបណ្តឹង​ទប់ស្កាត់​ដែល​បាន​ចោទប្រកាន់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ដី​ថា ប្រជាពលរដ្ឋ​ទាំងអស់​ថា ជា​ជន​ខិលខូច​បាន​ចូល​ទៅ​រុករាន​ទន្ទ្រាន​លើ​ដី​របស់​លោក ស្រី អ៊ុយ បូ​វី ភេទ​ស្រី អាយុ​៣០​ឆ្នាំ សញ្ជាតិ​កម្ពុជា មាន​ទីលំនៅ​ផ្ទះ​លេខ​១១ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ក្រុងភ្នំពេញ និង​លោកស្រី គង់ សុធី បាន​អះអាង​ថា​ទិញ​ពី​ចិន ម្តង​អះអាងថា ជា​តំណាង​ក្រុមហ៊ុន​ចិន ដោយមាន​៨៧​ប័ណ្ណ និង​ដី​មិនទាន់​មាន​ប័ណ្ណ សរុប​ចំនួន ៣០៨.០៩ ហិកតា ទៅវិញ ។ បន្ទាប់ពី​ឃើញ​ពាក្យបណ្តឹង​ទប់ស្កាត់​នេះ​មក ប្រជាពលរដ្ឋ​ទាំងអស់​បាន​នាំគ្នា​ធ្វើ​ពាក្យបណ្តឹង សុំ​ធ្វើ​ការបដិសេធ​ទៅ​សង្កាត់​វិញ​ភ្លាម នៅ​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១២ ដើម្បី​រក​ដំណោះស្រាយ តែ​មកដល់​ពេលនេះ សង្កាត់​មិន​ទាន់​មាន​ដំណោះស្រាយ​នៅឡើយ ។

​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ធ្វើ​ការច្រានចោល​នូវ​រាល់ លិខិត​បទដ្ឋាន​ទាំងឡាយ​ណា​ដែល​ពួក​ក្រុម​ចិន​២៤​រូប បាន​ឃុបឃិត គ្នា​ធ្វើ ដែល​ឈាន​ដល់​ការទិញ​លក់​ដី​ទាំងអស់​មាន​ចំនួន​៣០៨.០៩ ទៅ​ឲ្យ​លោកស្រី អ៊ុយ បូ​វី និង​លោកស្រី គង់ សុធី នោះ​បាន​ឡើយ ។​

​ប្រជាពលរដ្ឋ​ទាំងអស់​សំណូមពរ ដល់ សម្តេច តេ​ជា មេត្តា​ជួយ​អន្តរាគមន៍​ទៅ​ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​ពន្លឿន​ចេញ​ប័ណ្ណ​ឲ្យ​ប្រជាពលរដ្ឋ​បាន​កាន់កាប់​លើ​ផ្ទៃដី​ស្រែ​ទំហំ ២០០ ហិកតា ដើម្បី រក្សា​ការពារ​ដី​ប្រជាពលរដ្ឋ​មក​គ្រប់គ្រង​ស្របច្បាប់ និង​បង្កបង្កើនផល​ចិញ្ចឹមជីវិត​ដោយ​ក្តី​អនុគ្រោះ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
Asian TV ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 0976775786 ឬ តាម Whatsapp : 0976775786 | Telegram : 0976775786 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន អាស៊ាន ធីវី | Asian TV | ទូរស័ព្ទ៖ 0976775786 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 0976775786 | អ៊ីម៉ែល ៖ mailtobot@gmail.com