ទាន់ហេតុការណ៍
ប្តឹងប្រហែល៣ឆ្នាំតែមិនទាន់ទទួលលទ្ធផល រឿងជីកកាយរណ្តៅដី សាងសង់អគារខុនដូរកម្ពស់២០ជាន់បណ្តាលឲ្យប្រេះបាក់ស្រុត ផ្ទះរបស់គាត់ - ពិធីបើកយុទ្ធនាការ​ឃោសនា​ការ​បោះឆ្នោត អាណត្តិទី៦ នៅ​ស្រុក​កណ្តាល​ស្ទឹង ខេត្តកណ្តាល - ​បទល្មើស​នាំចូល​ទំនិញ​រត់ពន្ធ​មាន​រថយន្ត​ចង្កូត​ស្តាំ​ជាដើម បាន​បន្ត​កើត​មាន​តាម​ព្រំដែន​ខេត្តបន្ទាយមានជ័យ​ - ប្រជាពលរដ្ឋ​មកពី​ខេត្ត​កំពង់ចាម តំណាងឲ្យ​៣០​គ្រួសារ ស្នើ​ដល់​អគ្គិសនី​កម្ពុជា​ផ្តល់​ប្រាក់​សំណង ដោយសារ​ការសង់​បង្គោល​ភ្លើង​ប៉ះចំ​ដី​ពួកគាត់ - នៅ​ព្រឹក​នេះ ពលរដ្ឋ​២៩២​គ្រួសារ ដាក់​ញត្តិ​ស្នើ​សុំ​អន្តរាគមន៍​ពី​សម្តេច​តេជោ ប្រឆាំង​ក្រុមហ៊ុន​ហេង អភិវឌ្ឍន៍ របស់​លោកស្រី​ឧកញ៉ា សៀង ចាន់​ហេង​ - លោកវុ​ធ កំពុង​ល្បីឈ្មោះ នាំ​ឈើ​ចេញ តាម​ច្រក ការ៉េ​៩ និង ១១៥ នាំអោយ​លោក​សៅ សុខា ឈើ​ក្បាល ? - គណ​:​ប្រតិភូ​ចំនួន ១០ រូប ដឹកនាំ​ដោយ​លោក ជិន ឌឹ​ក​ធិ​ច អនុប្រធាន​មន្ទី​មហាផ្ទៃ និង​ជា ប្រធាន​គណ​:​កម្ម​ការ​សាសនា​ខេត្ត​បី​ញ ហ្សឿ​ង ជា​ប្រធាន​គណ​:​ប្រតិភូ អញ្ជើញ​ក្រាប​ថ្វាបបង្គំ​គាល់ សម្តេចព្រះ​អភិ​សិរី​សុគន្ធា​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត បួ​រ គ្រី សម្តេចព្រះ​មហាសង្ឃរាជ នៃ​គណ​:​ធម្មយុត្តិ​ក​និនាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ប្រជាពលរដ្ឋ ចំនួន​២៦០​គ្រួសារ​បច្ចុប្បន្ន​រស់នៅ​ក្នុងភូមិ ធំ​ខាងត្បូង ភូមិធំ​ខាងជើង ភូមិ​ត្រពាំង​ស្នោ ភូមិ​បឹង ភូមិ​ព្រៃ​ពង្រ និង​ភូមិ​វែង ស​សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ មានទុក្ខ​កង្វល់​ដោយ​មាន​ចលនា​ក្រុម​ប្រមូល​ដី​លក់​ឲ្យ​ក្រុមហ៊ុន​ចិន​តៃវ៉ាន់​ - ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​៦​នាក់​និង​រិបអូស​កុំព្យូទ័រ​ជា​ង​20​គ្រឿង​ខណៈ​បង្គ្រាប​ទីតាំង​ល្បែង​ហ្គាម​អន​ឡាញ​អិន​ធើ​ណិ​ត​មួយកន្លែង - សិប្បកម្ម​កែច្នៃ​គ្រឿង​សង្ហា​រឹម​មួយកន្លែង​ត្រូវ​កម្លាំង​ជំនាញ​ចុះ​បង្ក្រាប​និង​រិបអូស​
0

ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​៦​នាក់​និង​រិបអូស​កុំព្យូទ័រ​ជា​ង​20​គ្រឿង​ខណៈ​បង្គ្រាប​ទីតាំង​ល្បែង​ហ្គាម​អន​ឡាញ​អិន​ធើ​ណិ​ត​មួយកន្លែង

ខេត្ត​កណ្តាល ៖ ទីតាំង​ល្បែង​ហ្គាម​ចាក់បាល និង​កេណូ​កន្ទុយលេខ ត្រូវ​កម្លាំង​នគ​បាល​នៃ​ស្នងការដ្ឋាន​ខេត្តកណ្តាល​សហការ​ចុះ​ប្រតិ​ប​ត្ត​ការបង្គ្រាប​រឹបអូស​ម៉ាស៊ីន​កុំ​យ្យូ​ទ័​រ​ជាង ២០ គ្រឿង និង​ឃាត់ខ្លួន​ប្រុស​ស្រី​ចំនួន 7 នាក់ ដើម្បី​សាកសួរ ៖

​លោក វរ​សេយ៍​ឯក ឡាក់ ម៉េង​ធី ប្រធានការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​កណ្តាល​បានអោយដឹងថា ដោយ​មាន​ការឯកភាព​ពី​គណបញ្ជាការ​ឯកភាព​ខេត្ត និង​ក្រោម​ការបង្ហាញ​អំពី​លោក​ឯកឧត្តម​បណ្ឌិត ម៉ៅ ភិរុណ អភិបាល​នៃ​គណ​អភិបាលខេត្ត​កណ្តាល​និង​ដោយ​មាន​ការបញ្ជា​ផ្ទាល់​ពី​ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ អ៊ាវ ចំរើន ស្នងការ​នគ​បាល​ខេត្តកណ្តាល​ដឹកនាំ​កម្លាំង​ដោយ​លោក​ឡាក់ ម៉េង​ធី ប្រធានការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ហ​សការ​ជាមួយ​នគ​បាល​ក្រុង​តាខ្មៅ និង​ប៉ុស្តិ៍​នគ​បាល​រដ្ឋបាល​តាខ្មៅ រួមជាមួយ​អាជ្ញាធរ​ដោយ​មាន​ការសម្របសម្រួល​ពី​លោក ឯក ស៊ុន​រស្មី ព្រះ​រាជ្ញា​រងអម​សាលា​ដំបូងខេ​ត្ត​កណ្តាល បាន​បើក​កិច្ចប្រតិបត្តិការ ចុះ​បង្គ្រាប​ទីតាំង​លេង​ល្បែងស៊ីសង​ខុស​ច្បាប់​មាន​ភ្នាល់បាល់​.​កេ​ណូ និង​កន្ទុយលេខ​លេង​នៅក្នុង​ផ្ទះ ស្ថិតនៅ​ភូមិ​តាខ្មៅ​១​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ​ខេត្ត​កណ្តាល​។

​ក្នុងការ​ប្រតិ​ប​ត្ត័​ការ​វ៉ា​យ​ស្មក់​កន្លែង​បើ​ល្បែង​ហ្គាម​ខុស​ច្បាប់​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៩.​ខែ​មិថុនា​ឆ្នាំ​២០១៨ ។​

​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស ស្រី​ចំនួន​៦​នាក់​មកកាន់​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​កណ្តាល ដើម្បី​សាកសួរ​បន្ត​ដោយមាន ៖
១.​ឈ្មោះ​ប្រាក់ បុង​ហ៊ុយ​ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ភូមិ​កណ្តាល សង្កាត់​ច្បារ​អំពៅ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​ជា​បុគ្គលិក​ល្បែង​ហ្គាម​ស្ពត​កាហ្វេ ។
២.​ឈ្មោះ ហ៊ែ​ល ឧស្សាហ៍ ភេទ​ស្រី អាយុ​១៨​ឆ្នាំ ភូមិ​ផ្ទះជួល ឃុំ​ចាក់អង្រែ​ក្រោម​សង្កាត់​ចាក់អង្រែ​ក្រោម​ខណ្ឌ​មានជ័យ រាជធានី ភ្នំពេញ​ជា​បុគ្គលិក ។
៣. ឈ្មោះ​គាំ អូន​រស្មី ភេទ​ស្រី អាយុ​២៣​ឆ្នាំ ភូមិ​លេខ​១ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្ត​កណ្តាល​ជា​បុគ្គលិក ។
៤.​ឈ្មោះ ប៉​ម មេសា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ភូមិ​ព្រែក​តា​ពៅ សង្កាត់​ដើម​មាន ក្រុង​តាខ្មៅ ខេត្តកណ្តាល​អ្នកលេង ។​
៥.​ឈ្មោះ ហេង រ័ត្ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌ​ទួលគោក រាជធានី ភ្នំពេញ​អ្នកលេង​។​
៦.​ឈ្មោះ កើ សាន់ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ភូមិ​ព្រែក​តា​ពៅ​១ សង្កាត់​ដើម​មាន ក្រុង​តាខ្មៅ ខេត្តកណ្តាល​អ្នកលេង​។​

​កម្លាំង​នគរបាល​បាន​រឹបអូស​សម្ភារៈ​វត្ថុ​តាំង រួមមាន ១.​ម៉ាស៊ីន ម៉ូនីទ័​រ ០៤ គ្រឿង​, ២. កំព្យូទ័រ ០៦ គ្រឿង​, ៣.​ម៉ូតូ ០៦ គ្រឿង​, ៤.​លុយ ១.៧០០.០០០៛ និង​១៣៣$, ៥.​ម៉ាស៊ីន​គិត​លេខ​០៣​គ្រឿង​, ៦.​កៅអី​បត់ ០៣ កៅអី​ខ្ពស់ ០៥,​តុ ០៣, ៧.​ម៉ាស៊ីន​ព្រីន​បុ​ងបាល់​០២​គ្រឿង​៨.​រ៉ូ​ល បាល់ ០៤ ដុំ​ធំៗ​, ៩.​ធុង​ហិប​ឆ្នោត​០១.១០.​សន្លឹកឆ្នោត​ផ្សងសំណាង​០៧​ដុំ​ធំៗ​១១.​ត្រា​ផេរ ០២ និងបុង​ចាក់បាល់​រួម​មួយ​ចំនួន​ទៀត​។​

​លោក វរសេនីយ៍ឯក ឡាក់​ម៉េង​ធី ប្រធានការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​បានអោយដឹងថា កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​បាន​ចុះបង្ក្រាប​ល្បែងស៊ីសង​(​ភ្នាល់​បាល់ កេណូនិង​កន្ទុយលេខ​)​ស្ថិត​នៅ​ចំណុច​ភូមិ​តា​ខ្មៅ​១ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ។​

​នៅក្នុង​ហាង​កាហ្វេ​យីហោ ស្ពត​កាហ្វេ ដែល​បាន​បើក​ឲ្យមាន​ការ​ភ្នាល់បាល់ តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត និង​ចាក់​កេណូ KENO​មានន័យ​ថា​៖ ចាក់​ស៊ីសង​ភ្លាមៗ រាល់​៣​នាទី​ម្តង ហើយ​មាន​កម្មវិធី​ស៊ីសង​ពិសេស​ជាច្រើន ដូចជា ១.​ចាក់​ចាប់​៥-៧​គូរ ចាញ់​ដាច់​ទាំងអស់ សង​ដើម​គុណ​និង​២ ២.​ចាក់​៨​គូរ ចាញ់​ដាច់​ទាំងអស់​ចាប់ពី​២​ដុល្លារ​ឡើង​ទៅ សង​១០០​ដុល្លារ ៣.​ចាក់​៩​គូរ​ចាញ់​ដាច់​ទាំងអស់​ចាប់ពី​២​ដុល្លារ​ឡើង​ទៅ​សង​២០០​ដុល្លារ​៤.​ចាក់​១០​គូរ​ចាញ់​ដាច់​ទាំងអស់​ចាប់​២​ដុល្លារ ទៅ​៩​ដុល្លារ​បាន​ទូរស័ព្ទ​iPhone ចំនួន​០១​គ្រឿង ៥.​ចាក់​១០​គូរ​ចាញ់​ដាច់​ទាំងអស់​ចាប់​១០​ដុល្លារ​ឡើង និង​ទទួលបាន​ម៉ូតូ​ហុងដា​ឌី​ម​សេរី​ថ្មី​ចំនួន​០១​គ្រឿង​។​
លោក​ប្រធានការិយាល័យ​បាន​ប្រាប់អោយដឹង​បន្ថែមថា ការបង្ក្រាប​ល្បែងស៊ីសង​នេះ សមត្ថកិច្ច​កំពុង​កសាង​សុំណុំរឿង​បន្ត​ចាត់ការ​តាម​នីតិ​វិធី ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
Asian TV ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 0976775786 ឬ តាម Whatsapp : 0976775786 | Telegram : 0976775786 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន អាស៊ាន ធីវី | Asian TV | ទូរស័ព្ទ៖ 0976775786 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 0976775786 | អ៊ីម៉ែល ៖ mailtobot@gmail.com