ទាន់ហេតុការណ៍
ប្តឹងប្រហែល៣ឆ្នាំតែមិនទាន់ទទួលលទ្ធផល រឿងជីកកាយរណ្តៅដី សាងសង់អគារខុនដូរកម្ពស់២០ជាន់បណ្តាលឲ្យប្រេះបាក់ស្រុត ផ្ទះរបស់គាត់ - ពិធីបើកយុទ្ធនាការ​ឃោសនា​ការ​បោះឆ្នោត អាណត្តិទី៦ នៅ​ស្រុក​កណ្តាល​ស្ទឹង ខេត្តកណ្តាល - ​បទល្មើស​នាំចូល​ទំនិញ​រត់ពន្ធ​មាន​រថយន្ត​ចង្កូត​ស្តាំ​ជាដើម បាន​បន្ត​កើត​មាន​តាម​ព្រំដែន​ខេត្តបន្ទាយមានជ័យ​ - ប្រជាពលរដ្ឋ​មកពី​ខេត្ត​កំពង់ចាម តំណាងឲ្យ​៣០​គ្រួសារ ស្នើ​ដល់​អគ្គិសនី​កម្ពុជា​ផ្តល់​ប្រាក់​សំណង ដោយសារ​ការសង់​បង្គោល​ភ្លើង​ប៉ះចំ​ដី​ពួកគាត់ - នៅ​ព្រឹក​នេះ ពលរដ្ឋ​២៩២​គ្រួសារ ដាក់​ញត្តិ​ស្នើ​សុំ​អន្តរាគមន៍​ពី​សម្តេច​តេជោ ប្រឆាំង​ក្រុមហ៊ុន​ហេង អភិវឌ្ឍន៍ របស់​លោកស្រី​ឧកញ៉ា សៀង ចាន់​ហេង​ - លោកវុ​ធ កំពុង​ល្បីឈ្មោះ នាំ​ឈើ​ចេញ តាម​ច្រក ការ៉េ​៩ និង ១១៥ នាំអោយ​លោក​សៅ សុខា ឈើ​ក្បាល ? - គណ​:​ប្រតិភូ​ចំនួន ១០ រូប ដឹកនាំ​ដោយ​លោក ជិន ឌឹ​ក​ធិ​ច អនុប្រធាន​មន្ទី​មហាផ្ទៃ និង​ជា ប្រធាន​គណ​:​កម្ម​ការ​សាសនា​ខេត្ត​បី​ញ ហ្សឿ​ង ជា​ប្រធាន​គណ​:​ប្រតិភូ អញ្ជើញ​ក្រាប​ថ្វាបបង្គំ​គាល់ សម្តេចព្រះ​អភិ​សិរី​សុគន្ធា​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត បួ​រ គ្រី សម្តេចព្រះ​មហាសង្ឃរាជ នៃ​គណ​:​ធម្មយុត្តិ​ក​និនាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ប្រជាពលរដ្ឋ ចំនួន​២៦០​គ្រួសារ​បច្ចុប្បន្ន​រស់នៅ​ក្នុងភូមិ ធំ​ខាងត្បូង ភូមិធំ​ខាងជើង ភូមិ​ត្រពាំង​ស្នោ ភូមិ​បឹង ភូមិ​ព្រៃ​ពង្រ និង​ភូមិ​វែង ស​សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ មានទុក្ខ​កង្វល់​ដោយ​មាន​ចលនា​ក្រុម​ប្រមូល​ដី​លក់​ឲ្យ​ក្រុមហ៊ុន​ចិន​តៃវ៉ាន់​ - ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​៦​នាក់​និង​រិបអូស​កុំព្យូទ័រ​ជា​ង​20​គ្រឿង​ខណៈ​បង្គ្រាប​ទីតាំង​ល្បែង​ហ្គាម​អន​ឡាញ​អិន​ធើ​ណិ​ត​មួយកន្លែង - សិប្បកម្ម​កែច្នៃ​គ្រឿង​សង្ហា​រឹម​មួយកន្លែង​ត្រូវ​កម្លាំង​ជំនាញ​ចុះ​បង្ក្រាប​និង​រិបអូស​
0

សិប្បកម្ម​កែច្នៃ​គ្រឿង​សង្ហា​រឹម​មួយកន្លែង​ត្រូវ​កម្លាំង​ជំនាញ​ចុះ​បង្ក្រាប​និង​រិបអូស​

ខេត្ត​រតនគិរី ៖ កម្លាំងចម្រុះ សហការ​និង​ជំនាញ​ផ្នែក​រដ្ធបាល​ព្រៃឈើ​បាន​ចុះ​ធ្វើ​ការឡោមព័ទ្ធ​ទីតាំង​សិប្បកម្ម​កែច្នៃ​គ្រឿង​សង្ហា​រឹម​ដោយ​ខុសច្បាប់​មួយកន្លែង​ស្ថិតនៅ​ត្រង់​ចំណុច​ខាងកើត​ចុង​ព្រលាន​យន្តហោះ​ស្ថិតក្នុង​ភូមិ​ជ័យជំនះ​សង្កាត់​ឡា​បាន​សៀក​ក្រុង​បាន​លុង​ខេត្ត​រតនគិរី​។ ហើយ​ចាប់​បង្ក្រាប​និង​រិបអូស​ភ្លាមៗ​នៅ​វត្ថុតាង​កែច្នៃ (​គ្រឿងចក្រ​)​ព្រមទាំង​ឈើប្រណិត​ជាង​បី​រឺ​ម៉ក់​ខ្នាត​យក្ស​។​

​ប្រតិបត្តិ​ការណ៍​ចុះ​ចាប់​បង្ក្រាប​សិប្បកម្ម​ដុះ​ស្លែ​លួចលាក់​ជា​លក្ខណះ​ទ្រង់ទ្រាយ​ធំ​មួយ​កន្លែង​ពី​ក្រុម​សមត្ថកិច្ច​ជំនាញ​ខាងលើនេះ គឺ​?​ធ្វើឡើង​កាលពី​វេលា​ម៉ោង​4,30​នាទី​ល្ងាច​ថ្ងៃទី​16​ខែ​មិថុនា​ឆ្នាំ​2018 ដោយ​សម្របសម្រួល​ពី​លោក ជា​ពេជ្រ ព្រះរាជអាជ្ញា​អម​សាលាតំបូង​ខេត្តរ​តមន​គិរី​។ ហើយ​ដឹកនាំ​កម្លាំង​ដោយ​លោក​ហាក់​ហ័ន​ព្រះរាជអាជ្ញារង​អម​សាលាតំបូង​ខេត្ត​ផង​នោះ ។ កម្លាំង​បានធ្វើ​កំណត់ហេតុ​ដកហូត​វត្ថុតាង​រួមមាន​: ម៉ា​សុិន​ត្រង់សុីន័រ​១​គ្រឿង ម៉ូទ័​រខាត់ តា​ប រណា​យន្ត​អា៎​ជ្រៀក ឈើប្រណិត​ជិត​បី​រឺ​ម៉ក់​ម៉ូតូ​ខ្នាត​យក្ស​។​

​តាម​ប្រភព​ពី​កម្លាំង​សមត្ថកិច្ច​ដែល​ចុះ​បង្ក្រាប​បាន​អោយដឹងថា​: ម្ចាស់​សិប្បកម្ម​កែច្នៃ​គ្រឿង​សង្ហា​រឹម​ខាងលើ ឈ្មោះ​អា៎​(​កំ​ប៉ោង​) គេ​ជា​ឈ្មួញ​លាក់​មុខ​ប្រមូល​ទិញ​ឈើប្រណិត​ល្អៗ​ពី​ក្រុម​ឈ្មួញ​ផ្សេងៗ​ក្នុង​ក្រុង​បាន​លុង​ដឹកជញ្ជូន​ចូល​ស្តុក​ទុក​សំរាប់ ក្រឡឹង កែច្នៃ ចេញ​ជា​គ្រឿង​សង្ហា​រឹម​ដូចជា​: សា​ឡុង គ្រែ តុ ទូ ថូផ្កា​កៅអី ជើង​ម៉ា​។​ល​។​ដោយ​ជួល​ជាង​ជំនាញ​ជា​ជនជាតិ​វៀតណាម​សឹងតែ​និយាយ​ភាសា​ខ្មែរ​ពុំ​ច្បាស់ ។​

​ប្រភព​ដដែល​បាន​បន្តថា ៖ សិប្បកម្ម​មួយ​នេះ​គ្មាន​ច្បាប់ ឬ​លិខិត​ប័ណ្ណ​អនុញាតិ​ពី​ស្ថាប័ន្ត​ពាក់ព័ន្ធ​អ្វី​នោះ​ទេ​។ កន្លង​មក​សមត្ថកិច្ច​តែង​បាន​សួរនាំ ភាគច្រើន​គេ​តែង​យក​ឈ្មោះ​ព្រះរាជអាជ្ញា​មក​ពាក់ព័ន្ធ​ជានិច្ច​គេ​ថា​(​ត្រូវ​ជា​ខ្សែ​ព្រះរាជអាជ្ញា​ជាដើម​)​។​

​បច្ចុប្បន្ន វត្ថុតាង​ដែល​រិបអូស​ពីរោង​សិប្បកម្ម​សមត្ថកិច្ច​បានធ្វើកំណ​ត់​ហេតុ​ប្រគល់ជូន​ខ័ណ្ឌរ​ដ្ធ​បាល​ព្រៃឈើ​ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់ ៕

 

Filed in: ព័ត៌មានថ្មីៗ

Leave a Reply

Submit Comment
Asian TV ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 0976775786 ឬ តាម Whatsapp : 0976775786 | Telegram : 0976775786 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន អាស៊ាន ធីវី | Asian TV | ទូរស័ព្ទ៖ 0976775786 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 0976775786 | អ៊ីម៉ែល ៖ mailtobot@gmail.com